ធនាគារADB ពិភាក្សាជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជាលើផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មីសម្រាប់ឆ្នាំ២០២៤-២០២៨

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារអភិវឌ្ឍអាស៊ី(ADB) បានធ្វើកិច្ចពិគ្រោះយោ​បល់ប្រចាំប្រទេស ជាមួយដៃគូរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលស្តីពី យុទ្ធសាស្ត្រភាពជាដៃគូប្រទេសថ្មីឆ្នាំ២០២៤-២០២៨សម្រាប់ប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បេសកម្មរបស់ធនាគារADB ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Jyotsana Varma នាយកប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាជាបន្តបន្ទាប់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីអាទិភាព និងគុណភាព នៃការសម្រិតសម្រាំងនៃប្រតិបត្តិការរបស់ ADB សម្រា​ប់ឆ្នាំ២០២៤-២០២៨។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការពិគ្រោះយោបល់នេះ គឺជាផ្នែកមួយនៃការរៀបចំ សម្រាប់យុទ្ធសាស្ត្រភាពជាដៃគូប្រទេស (CPS) ឆ្នាំ២០២៤-២០២៨ របស់ធនាគារ ADB ដែលនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជា ផ្លាស់ប្តូរពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សាផងដែរ អំពីការផ្តល់ប្រាក់កម្ចីរបស់ ADB និងnon-lending pipelines សម្រាប់ឆ្នាំ២០២៤-២០២៦ ដែលជាផ្នែកមួយនៃបេសកកម្ម កម្មវិធីប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា។

ក្រុមការងារផ្នែកពាក់ព័ន្ធ មកពីនាយកដ្ឋានអាស៊ីអាគ្នេយ៍ (SERD) ក៏បានចូលរួមការពិគ្រោះយោបល់នេះផងដែរ។  ចំណែក ការប្រជុំសង្ខេបស្តីពី CPS/CPM ត្រូវបានកំណត់ពេលរៀបចំឡើងនៅថ្ងៃទី៥ ខែកក្កដាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here