ផ្សារហ៊ុននៅតំបន់អាស៊ីចាប់ផ្តើមជួញដូរជាបណ្តោះអាសន្ននៅថ្ងៃច័ន្ទនេះ មុនកិច្ចប្រជុំធនាគារកណ្តាល

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានចាប់ផ្តើមជាបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគបានត្រៀមខ្លួន សម្រាប់កិច្ចប្រជុំធនាគារកណ្តាលអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ រួមជាមួយនឹងទិន្នន័យអតិផរណា របស់សហរដ្ឋអាមេរិកដែលអាចនឹងមានឥទ្ធិពល លើផ្លូវគោលនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុនទូលំទូលាយបំផុតរបស់ MSCI បានដាំក្បាលចុះ០,១៧ភាគរយដល់៥១៩,៩៦ពិន្ទុ។ ចំណែកឯ ផ្សារហ៊ុនNikkei របស់ជប៉ុនបានងើប ឡើងថ្លៃ០,៧ភាគរយ ខណៈដែលផ្សារហ៊ុនE-mini Futures សម្រាប់ S&P 500 បានហក់ឡើង០,១៥ភាគរយ។

ផ្សារហ៊ុន​របស់​ប្រទេស​ចិន​ បាន​ដាំក្បាលចុះ០,០១ភាគរយ ខណៈ​សន្ទស្សន៍ Hang Seng របស់​ទីក្រុងហុងកុង​ បាន​ហក់ឡើង​ថ្លៃ០,៣ភាគរយ។  ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច របស់ប្រទេសចិនក្រោយជំងឺកូវីដ-១៩ បានធ្វើឱ្យមានទម្ងន់លើភាគហ៊ុន ដោយអ្នកវិនិយោគបានដាក់ក្តីសង្ឃឹមរបស់ពួកគេ លើការជំរុញគោលនយោបាយបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអូស្ត្រាលី និងធនាគារកាណាដាបានធ្វើឱ្យទីផ្សារស្រឡាំងកាំង ដោយការបង្កើនអត្រាការប្រាក់ដើម្បីទប់ទល់អតិផរណា ដោយបង្កឱ្យមានការព្រួយបារម្ភថា ធនាគារ Fed អាចនឹងធ្វើតាម និងប្រកាន់ជំហរមិនច្បាស់លាស់ នៅក្នុងកិច្ចប្រជុំខែមិថុនារបស់ខ្លួន។

ខណៈពេលដែលការសង្ស័យ នៅតែកើតមានក្នុងចំណោមវិនិយោគិនសម្រាប់ផ្លូវ ដែលធនាគារកណ្តាលអាមេរិក Fed នឹងដើរក្នុងសប្តាហ៍នេះ ប៉ុន្តែពួកគេកាន់តែច្បាស់ថា ធនាគារកណ្តាលអឺរ៉ុប ដែលគ្រោងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍ខាងមុខ នឹងដំឡើងអត្រាការប្រាក់។

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់រូបិយប័ណ្ណអាមេរិក ធៀបនឹងគូប្រជែងធំៗចំនួនប្រាំមួយ បានហក់ឡើង០,០៤៨ភាគរយ ដោយប្រាក់អឺរ៉ូធ្លាក់ថ្លៃ០,០៤ភាគរយ មកនៅត្រឹម១,០៧៤ដុល្លារក្នុងមួយអឺរ៉ូ។

ប្រាក់យ៉េនបានធ្លាក់ថ្លៃចុះ០,០១% មកនៅត្រឹម១៣៩,៣៩យ៉េនក្នុងមួយដុល្លារ នៅមុនកិច្ចប្រជុំគោលនយោបាយ របស់ធនាគារកណ្តាលជប៉ុន (BOJ) នៅថ្ងៃសុក្រសប្តាហ៍នេះ។

ប្រភពជាច្រើនបានប្រាប់សារពត៌មានរ៉យទ័រថា ធនាគារកណ្តាលជប៉ុន BOJ នឹងរក្សាគោលនយោបាយរូបិយវត្ថុ ដែលធូររលុងខ្លាំងនៅសប្តាហ៍នេះ និងការព្យាករណ៍របស់ខ្លួន សម្រាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្រិតមធ្យម ដោយសារការចំណាយរបស់ក្រុមហ៊ុន និងគ្រួសារដ៏រឹងមាំ រារាំងការប៉ះទង្គិចពីការធ្លាក់ចុះ នៃតម្រូវការនៅបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here