តើអ្នកមានវិធី​គ្រប់​គ្រង​ចំណាយហើយឬនៅនិងគួរធ្វើបែបណា?

ដោយគង់ ម៉ាលីន

ភ្នំពេញៈ ចំណូលនិងចំណាយជារឿងដាច់ដោយឡែកពីគ្នាប៉ុន្តែការចំណាយមិនមែនជារឿងដែលមើលរំលងនិងត្រូវខ្ជះខ្ជាយនោះឡើយបើពុំដូចនោះអ្នកនឹងគ្មានថ្ងៃសល់លុយនោះទេបើការចំណាយរបស់អ្នកធ្វើឡើងដោយគ្មានផែនការច្បាស់លាស់។

ហេតុនេះ ដើម្បីគ្រប់គ្រងការចំណាយរបស់អ្នក គួរអនុវត្តតាមដំណាក់កាលមួយចំនួននេះ ដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ

  1. ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ
  2. ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ
  3. ស្វែងរកមធ្យោបាយបង្កើនចំណូល

ធ្វើការតាមដានចំណាយប្រចាំថ្ងៃ

ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេគុយទាវ

ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃនោះអ្នកនឹងរកឃើញថាអ្នកបានចាយវាយ

ខ្ជោះខ្ជាយលើអ្វីខ្លះអ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។ ចូរកាត់បន្ថយកុំចាយលើរបស់ដែលមិនចាំបាច់។

រៀបចំតារាងចំណូលនិង​​ចំណាយ

ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។

បែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រងនិងចំណាយប្រែប្រួល រួមមានដូចជា ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ​…

គន្លឹះកាត់បន្ថយចំណាយ

  1. ត្រូវចាយវាយទៅតាមផែនការចំណាយ
  2. ដាក់ប្រាក់តាមខ្លួនតិចបានហើយដើម្បីជៀសវាងកុំឲ្យដកចាយច្រើន
  3. ទិញទំនិញដែលចំាបាច់តែប៉ុណ្ណោះ
  4. មុនទៅទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញ ដើម្បីជៀសវាងកុំឲ្យ​​ទិញតាមតែចិត្តចង់
  5. ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះទៅជាជាងបរិភោគនៅភោជនីដ្ឋាន
  6. បង់ថ្លៃទឹកអគ្គិសនី និងថ្លៃដទៃទៀត ឲ្យទាន់ពេលដើម្បីជៀសវាងការផាកពិន័យ
  7. ឆែកមើលចំណាយប្រចាំខែរួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬ។
  8. កាត់ប្រាក់ចេញពីគណនីប្រាក់ខែដោយស្វ័យប្រវត្តិរៀងរាល់ខែចូលក្នុងខ្ទង់សន្សំ។
  9. ស្វែងរកប្រភពចំណូលផ្សេងទៀត ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពីប្រភពណាផ្សេងបន្ថែមទៀតទេ។
  10. 10.ចូររក្សាទុកឯកសារបញ្ជីស្នាមឲ្យមានរបៀបរៀបរយ និងមានសុវត្ថិភាព។
  11. 11.ចូរពិនិត្យនិងវាយតម្លៃលើចំណាយចំណូលរបស់ខ្លួនជាទៀងទាត់

LEAVE A REPLY

Please enter your comment!
Please enter your name here