តម្លៃហាងឆេងមាសកំណត់សម្រាប់ការហក់ឡើងថ្លៃប្រចាំសប្តាហ៍ដ៏ធំបំផុតនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសត្រូវបានកំណត់នៅថ្ងៃសុក្រនេះសម្រាប់ការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតក្នុងរយៈពេលជិត២ខែ ខណៈក្តីសង្ឃឹមនៃការផ្អាកយុទ្ធនាការរឹតបន្តឹងគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកបានជំរុញភាពទាក់ទាញរបស់ដុំមាស។

មាស Spot Gold ស្ថិតក្នុងតម្លៃទ្រឹង១៩៧៦,០៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង 0030 GMT។ ចំណែក មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃចុះ០,១% មកនៅត្រឹម១៩៩៣,៤០ដុល្លារក្នុងមួយអោន។

ខណៈមាសដុំបានហក់ឡើងថ្លៃ១,៥% រហូតមកដល់ពេលនេះក្នុងសប្តាហ៍នេះ ដែលឆ្ពោះទៅរកការកើនឡើងដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី៧ ខែមេសា។

លោក Patrick Harker ប្រធានធនាគារកណ្តាល Philadelphia បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកមិនគួរដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ពួកគេទេ ទោះបីជាអតិផរណាកំពុងធ្លាក់ចុះក្នុងល្បឿនយឺតគួរឱ្យខកចិត្តយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់៣,៦០៥% ខណៈពេលដែលសន្ទស្សន៍ប្រាក់ដុល្លារមិនផ្លាស់ប្តូរនោះទេ។

លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃគណបក្សប្រជាធិបតេយ្យ បានឱ្យដឹងថា ព្រឹទ្ធសភាអាមេរិកកំពុងស្ថិតនៅលើផ្លូវដើម្បីអនុម័តច្បាប់មួយដើម្បីដំឡើងពិដានបំណុលចំនួន៣១,៤ទ្រីលានដុល្លាររបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ចំណែក លោក Christine Lagarde ប្រធានធនាគារ ECB បានមានប្រសាសន៍ថា អតិផរណាតំបន់ចាយលុយអឺរ៉ូនៅតែមានអត្រាខ្ពស់ពេក ដូច្នេះការរឹតបន្តឹងគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុបបន្ថែមទៀតគឺមានការចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here