ក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូនេស៊ីស្វែងរកថវិកា៧០០លានដុល្លារដើម្បីវិនិយោគបន្ទះសូឡា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនថាមពលរដ្ឋ របស់ប្រទេសឥណ្ឌូនេស៊ី Perusahaan Listrik Negara (PLN)  កំពុងស្វែងរកការវិនិយោគ ក្នុងទំហំទឹកប្រាក់៧០០លានដុល្លារ ដើម្បីដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ២០០ មេហ្គាវ៉ាត់ (MW)។

ផែនការវិនិយោគនេះ មានគោលបំណងជំនួសម៉ាស៊ីន ដើរដោយថាមពលម៉ាស៊ូត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នពុល ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានបង្ហា​ញឱ្យដឹងថា ផែនការនេះ​ គឺជាផ្នែកមួយនៃគោលដៅ របស់ឥណ្ឌូនេស៊ី ក្នុងការឆ្ពោះ ទៅរកការកាត់បន្ថយការបំភាយឧស្ម័នពុល មកនៅត្រឹមសូន្យ នៅឆ្នាំ២០៦០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះធ្វើឡើង ស្របពេល​PLN បានដាក់ចេញគម្រោងមួយរួចរាល់ហើយ ក្នុងការដំឡើងបន្ទះ ស្រូបថាមពលព្រះអាទិត្យ ដែលមានកម្លាំង ដល់ទៅ៤,៦៨ជីហ្គាវ៉ាត់ (GW) នៅចន្លោះឆ្នាំ ២០២១ ដល់ ២០៣០ ។

លោក Evy Haryadi នាយកក្រុមហ៊ុន PLN បានអះអាងថា គម្រោងនៃការដំឡើងបន្ទះ ស្រូបថាមពលព្រះអាទិត្យ កម្លាំង២០០ MW នេះ គឺជាដំណាក់ដំបូង នៃផែនការរយ:ពេលវែង ដើម្បីទាញយកមកជំនួស រោងចក្រថាមពលដើរដោយម៉ាស៊ូត ដែលមានកម្លាំង១ GW ក្នុងពេលបច្ចុប្បន្នរបស់ខ្លួន។

សម្ព័ន្ធនៃបណ្តាប្រទេសដៃគូនានា បានសន្យាផ្តល់ជូនហិរញ្ញប្បទានសាធារណ: និងឯកជន ក្នុងទំហំទឹកប្រាក់ចំនួន២០ពាន់លានដុល្លារ​ ដើម្បីជួយឥណ្ឌូនេស៊ី ផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាត ដែលស្ថិតក្រោមភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here