កម្ពុជាជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន CIIE នៅទីក្រុងសៀងហៃ

ដោយៈ សុខុម

ភ្នំពេញ: កម្ពុជា បានអំពាវនាវឱ្យក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកចូលរួមក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទី៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៥-១០ ខែវិច្ឆិកា ខាងមុខនេះនៅទីក្រុងសៀងហៃ ប្រទេសចិន ឱ្យបានច្រើនកុះករ។

ក្រសួងពាណិជ្ជកម្មបានចេញ សេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ថា ក្រសួងនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មចូលរួមក្នុងពិព័រណ៍នេះ ដោយធ្វើការកត់សម្គាល់ថា ពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អ សម្រាប់អ្នកតាំងពិព័រណ៍ ដើម្បីស្វែងរកដៃគូអាជីវកម្មថ្មីៗនៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា “ពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ហើយបានក្លាយជាវេទិកាធុរកិច្ច ដ៏សំខាន់សម្រាប់កិច្ចសហប្រតិ​បត្តិ​ការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងការទូតរវាងប្រទេសចិន និងគ្រប់ប្រទេសដែលចូលរួម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួងពាណិជ្ជកម្មមានប្រសាសន៍ថា កម្ពុជា តែងតែចូលរួមពិព័រណ៍នេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨ មក។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ពិព័រណ៍នេះគឺជាឱកាសដ៏ល្អ សម្រាប់បណ្ដាក្រុមហ៊ុនបរទេស ដើម្បីបង្ហាញផលិត​ផល និងសេវាកម្មរបស់ខ្លួន និងធ្វើការទំនាក់ទំនងជាមួយបណ្ដាដៃគូក្នុងស្រុក។ ពិព័រណ៍នេះក៏មានសារៈសំខាន់ ក្នុងការជួយជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតរវាងកម្ពុជា និងប្រទេសចិន ផងដែរ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here