តម្លៃហាងឆេងមាសនៅតំបន់អាសុីហក់ឡើងថ្លៃវិញ ក្រោយធ្លាក់ថ្លៃប៉ុន្មានថ្ងៃជាប់ៗគ្នា

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានហក់ឡើងថ្លៃនៅក្នុងការជួញដូរដំបូងនៅតំបន់អាស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលជួយដោយការធ្លាក់ថ្លៃប្រាក់ដុល្លារ ប៉ុន្តែត្រូវបានជាប់គាំងក្នុងជួរដ៏តឹងតែងមួយ ខណៈដែលក្រុមពាណិជ្ជករកំពុងផ្តោតលើការបោះឆ្នោតពិដានបំណុលរបស់សហរដ្ឋអាមេរិក។

តម្លៃមាស Spot Gold បានកើនឡើង០,២% ដល់១៩៦៥,៦១ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0008 GMT ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានកើនឡើង០,២% ដល់១៩៦៥,២០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះនៅថ្ងៃនេះពីកម្រិតខ្ពស់ជាង២ខែដែលធ្វើឱ្យដុំមាសមានតម្លៃថោកជាងមុនសម្រាប់អ្នកទិញនៅបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងដើម្បីព្យួរពិដានបំណុលចំនួន៣១,៤ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបញ្ចៀសការបរាជ័យដ៏មហន្តរាយបានជម្រះឧបសគ្គនៃនីតិវិធីសំខាន់នៅក្នុងសភាតំណាងកាលពីថ្ងៃពុធ ដោយកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតលើកិច្ចព្រមព្រៀងបំណុលទ្វេរភាគី។

សភាអនុម័ត(House passage) នឹងបញ្ជូនសេចក្តីព្រាងច្បាប់ (Bill) ទៅកាន់ព្រឹទ្ធសភា ដែលជាកន្លែងដែលការជជែកដេញដោលអាចអូសបន្លាយដល់ចុងសប្តាហ៍មុនថ្ងៃទី៥ ខែមិថុនា នៅពេលដែលរដ្ឋាភិបាលអាចចាប់ផ្តើមអស់លុយ។

ការបើកការងារនៅសហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានដល់ក្នុងខែមេសា ហើយទិន្នន័យសម្រាប់ខែមុនត្រូវបានកែសម្រួលខ្ពស់ជាងនេះ ដោយចង្អុលទៅភាពរឹងមាំជាប់លាប់នៅក្នុងទីផ្សារការងារដែលអាចបង្ខំឱ្យធនាគារ Federal Reserve ដំឡើងអត្រាការប្រាក់ម្តងទៀតក្នុងខែមិថុនា។

អត្រាការប្រាក់ហក់ឡើងកាន់តែខ្ពស់ធ្វើឱ្យភាពទាក់ទាញរបស់ដុំមាសធ្លាក់ចុះ។ តម្លៃ Spot Silver ហក់ឡើងថ្លៃ០,១% ដល់២៣,៥០៥ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានកើនឡើង០,៣% ដល់៩៩៦,៦២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium ហក់ឡើង០,៨% ដល់១៣៧២,៧០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here