ប្រទេសថៃអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុកចំនួន២ដើម្បីរុករក និងផលិតប្រេងឥន្ធនៈនៅឈូងសមុទ្រ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានឥន្ធនៈរ៉ែ បានផ្តល់អាជ្ញាប័ណ្ណរុករក និងផលិតប្រេងដល់ក្រុមហ៊ុន Chevron Offshore Thailand និងក្រុមហ៊ុន PTT Exploration and Production Plc (PTTEP)។

យោងតាមការចុះដោយកាសែត Bangkok Post បានឱ្យដឹងថា នេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ដើម្បីបង្កើនការផ្គត់ផ្គង់ឧស្ម័នពីឈូងសមុទ្រថៃ និងកាត់បន្ថយវិក្កយបត្រថាមពលក្នុងរយៈពេលវែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនទាំង២ខាងលើ ដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យអប្បបរមាដែលបានកំណត់ នឹងដំណើរការនៅក្នុងប្លុកប្រេងចំនួន៣៖ ទី១គឺ ប្លុក G2/65 ដែលគ្របដណ្តប់លើផ្ទៃទឹក១៥.០៣០គីឡូម៉ែត្រក្រឡា និងត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុនChevron។

ចំណែកឯ ប្លុក G1/65 និង G3/65 ដែលគ្របដណ្ដប់លើផ្ទៃទឹកសរុបចំនួន២០.១៣៣គីឡូម៉ែត្រក្រឡា នឹងត្រូវបានរុករកដោយក្រុមហ៊ុនបុត្រសម្ព័ន្ធខួងយកប្រេង និងឧស្ម័នរបស់ PTT ។

លោក Chatit Huayhongtong ប្រធានក្រុមហ៊ុន Chevron Thailand បានអះអាងថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលទៅក្នុងតំបន់នេះ និងធ្វើការស្ទង់មតិរញ្ជួយដី ដើម្បីស្វែងរកថាតើប្លុកនេះ មានសក្តានុពលសម្រាប់ផលិតប្រេងដែរឬទេ។

លោក Montri Rawanchaikul នាយកប្រតិបត្តិក្រុមហ៊ុន PTTEP បានមានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីនឹងពន្លឿនការរុករក និងផលិតនៅប្លុកប្រេងថ្មី ដែលនឹងគាំទ្រដល់ផែនការបង្កើនការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុក ដែលអាចឱ្យប្រទេសថៃ ពឹងផ្អែកតិចលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here