ប្រទេសឥណ្ឌូនេសុីកំណត់គោលដៅទាក់ទាញឱ្យបានប្រាក់ចំណូលរហូតដល់១០ពាន់លានដុល្លារពីវិស័យទេសចរណ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាពេលថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការកំណត់គោលដៅទាក់ទាញប្រាក់ចំណូលឱ្យបាន១០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២៣នេះ ពោលគឺកើនឡើងពីគោលដៅដែលខ្លួនបានកំណត់យកត្រឹម តែ៦ពាន់លានដុល្លារ កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNA ។

ថ្លែងនៅក្នុងកិច្ចប្រជុំការងារថ្នាក់ជាតិ របស់សមាគមឧស្សាហកម្មទេសចរណ៍ឥណ្ឌូនេស៊ី (GIPI’s) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៣ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Salahuddin Uno បានមានប្រសាសន៍ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ អាចនឹងត្រូវបានជួយជំរុញពីកត្តាមួយចំនួន រួមមានការបង្កើនចំនួនជើងហោះហើរ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ជាមួយនឹងចំនួនគោលដៅកំណត់៨,៥លាននាក់ នៅក្នុងឆ្នាំ២០២៣នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ លោក Uno បានអះអាងទៀតថា លោកមានទំនុកចិត្តខ្ពស់ថាគោលដៅនេះ អាចនឹងសម្រេចបាន បន្ទាប់ពីលោកបានមើលឃើញថា នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរចូលមកដល់ប្រទេសឥណ្ឌូនេសុីត្រូវបានកត់ត្រានៅក្នុងចំនួន២,២៥លាននាក់រួចមកហើយ ។

ថ្លែងក្នុងឱកាសដដែលនោះដែរ ប្រធាន GIPI លោក Haryadi Sukamdani បានមានប្រសាសន៍ថា សមាគមរបស់លោកក៏នឹងជួយជំរុញឱ្យមានការបើកជើងហោះហើរត្រង់បន្ថែមទៀត រួមទាំងជាមួយប្រទេសចិន និងប្រទេសឥណ្ឌាផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here