ក្រុមហ៊ុនអាកាសចរណ៍ AirAsia គ្រោងពង្រីកខ្លួនបន្ថែមទៀតនៅតំបន់អាសុី និងមជ្ឈិមបូព៌ា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថាបនិកក្រុមហ៊ុន AirAsia លោក Tony Fernandes បានមានប្រសាសន៍ថា តម្លៃសំបុត្រយន្តហោះបានហក់ឡើងដល់កំពូលហើយ នៅក្នុងទីផ្សារដែលក្រុមហ៊ុនអាកាសចរណ៍ AirAsia កំពុងតែដំណើរការ ។

លោក Fernandes បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងដូហាកាលពីថ្ងៃអង្គារថា “យើង​មិន​ចង់​ឲ្យ​តម្លៃហក់ឡើងខ្ពស់​ជាង​នេះ​ទេ យើង​ចង់​ឲ្យ​វា​ថយ​ចុះ ហើយយើង​ចង់​ជំរុញ​ចរាចរណ៍​បន្ថែម​ទៀត ដូច្នេះ​ខ្ញុំ​គិត​ថា​ តម្លៃសំបុត្របាន​ហក់ឡើង​ដល់​កំពូលហើយ”។

ថ្លៃសំបុត្រយន្តហោះនៅទូទាំងពិភពលោកនៅតែបន្តកើនឡើង បន្ទាប់ពីជំងឺកូវីដ-១៩ ដោយសារសមត្ថភាព និងបុគ្គលិកមិនអាចតាមទាន់នឹងការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Fernandes បានលើកឡើងថា   

នៅតំបន់អាស៊ីអាគ្នេយ៍មានកំណើនរីកចម្រើនដ៏អស្ចារ្យ ហើយនៅតំបន់មជ្ឈិមបូព៌ាក៏កំពុងតែរីកដុះដាល និងរីកចម្រើនខ្លាំងផងដែរ។

លោក Fernandes បានបញ្ជាក់ប្រាប់ទូរទស្សន៍ Bloomberg Television ថា ក្រុមហ៊ុន AirAsia គ្រោងបង្កើតក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួននៅក្នុងប្រទេសចំនួន២បន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។  ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុននេះបានប្រកាសពីគម្រោងឈានជើងចូលប្រទេសកម្ពុជា។

នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត លោក Fernandes បានអះអាងថា ក្រុមហ៊ុន AirAsia កំពុងពិចារណាពង្រីកផ្លូវហោះហើរនៅតំបន់មជ្ឈិមបូព៌ា។

លោកបានមានប្រសាសន៍ថា “ការបើកបរជុំវិញប្រទេសកាតា ហើយសម្លឹងមើលទៅកាន់ទីក្រុង Abu Dhabi ទីក្រុងDubai និង Oman យើងគិតថា យើងអាចផ្តល់នូវតម្លៃសមរម្យដល់ប្រជាជនរស់នៅទីនេះ ដើម្បីធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ យើងអាចបើកទីផ្សារថ្មីមួយទាំងមូលបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here