ធនាគារកណ្តាលចិនគ្រោងរក្សាសាច់ប្រាក់និងគាំទ្រការងើប ឡើងវិញនៃសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមធនាគារកណ្តាល របស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និងអត្រាការប្រាក់សមហេតុផល និងសមស្រប ដោយផ្តោតលើការគាំទ្រតម្រូវការក្នុងស្រុក ស្របពេលកើតមានភាពមិនច្បាស់លាស់នានា។

ធនាគារប្រជាជនចិន (PBOC) នឹងផ្តល់ការគាំទ្រប្រកបដោយភាពរឹងមាំ និងស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិតប្រាកដ ក្រោមគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្នរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលចិនបានអះអាងថា “បរិយាកាសខាងក្រៅនាពេលបច្ចុប្បន្ន មានភាពកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយកម្លាំងជំរុញផ្ទៃក្នុង នៃសេដ្ឋកិច្ចក្នុងស្រុកនៅតែមិនរឹងមាំ ហើយតម្រូវការនៅតែមិនគ្រប់គ្រាន់”។

ធនាគារនេះបានបន្តថា “ឥទ្ធិពលស្លាកស្នាមនៃវិបត្តិកូវីដ-១៩ មិនទាន់រលត់នោះទេ ដោយសារនិរន្តរភាព នៃការស្ទុះងើបឡើងវិញនៃការប្រើប្រាស់របស់ប្រទេសចិន ប្រឈមនឹងហានិភ័យ ហើយសម្ពា ធការងារ លើមនុស្សវ័យក្មេងមានកម្រិតខ្ពស់ ខណៈដែលការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក កំពុងបន្ថែមសម្ពាធលើតម្រូវការខាងក្រៅ”។

ធនាគារកណ្តាលចិន នឹងកែលម្អលើការកែសម្រួលគោលនយោ បាយឆ្លងកាត់វដ្តរបស់ខ្លួន ធ្វើឱ្យមានតុល្យភាពនៃគោលដៅរយៈពេលខ្លី និងរយៈពេលវែង កំណើនសេដ្ឋកិច្ច និងស្ថិរភាពតម្លៃ និងការលើកកម្ពស់និរន្តរភាពនៃការគាំទ្រសេដ្ឋកិច្ចពិតប្រាកដ។

លើសពីនេះទៀត ធនាគារកណ្តាលចិន ក៏គ្រោងនឹងតាមដានការផ្លាស់ប្តូរនៃតម្លៃទំនិញ ព្រមទាំងណែនាំ និងរក្សាស្ថិរភាពការរំពឹងទុករបស់សង្គម និងរក្សាស្ថិរភាពតម្លៃជាមូលដ្ឋានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here