ប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះនៅក្នុងទីផ្សារជួញដូរអន្តរជាតិ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះនៅក្នុងការជួញដូរអន្តរជាតិកាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

សន្ទស្សន៍ប្រាក់ដុល្លា រដែលវាស់ប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណធំៗ ចំនួន ៦ បានធ្លាក់ចុះ ០,១១ ភាគរយ។
នៅការជួញដូររូបិយវត្ថុនៅទីក្រុងញូវយ៉ក ប្រាក់១អឺរ៉ូស្មើនឹង ១,១៨១០ (១.១៨) ដុល្លារអាមេរិក បានធ្លាក់ចុះពី ១,១៨១២ ដុល្លារ ហើយប្រាក់១ផោនអង់គ្លេស ស្មើនឹង ១,៣០៥៥ ដុល្លារបានកើនឡើងពី ១,៣០១៨ ដុល្លារអាមេរិក។ ១ ដុល្លារអូស្ត្រាលី ស្មើនឹង ០,៧១៣២ ដុល្លារអាមេរិក កើនឡើងពី ០,៧១២៥ ដុល្លារ។

១ ដុល្លារអាមេរិកបានទិញ ១០៤,៤៨ យ៉េនជប៉ុន ដែលធ្លាក់ចុះពី ១០៤,៨៤ យ៉េនជប៉ុននៃវគ្គមុន។ ដុល្លារអាមេរិកបានស្មើនឹង ០,៩០៧៦ ហ្វ្រង់ស្វ៊ីស ធ្លាក់ចុះពី ០,៩០៧៣ ហ្វ្រង់ស្វ៊ីស ហើយ១ដុល្លារអាមេរិកស្មើនឹង១,៣១៦៥ ដុល្លារកាណាដា ធ្លាក់ចុះដល់ពី ១,៣២០ ដុល្លារកាណាដា។

ក្រុមប្រឹក្សា Conference Board ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃអង្គារថា ផ្អែកលើទិន្នន័យខាងលើសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ សហរដ្ឋអាមេរិកមានអត្រា ១០០,៩ នៅក្នុងខែតុលា ពោលគឺធ្លាក់ចុះពី ១០១.៣ ក្នុងខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Lynn Franco ប្រធានជាន់ខ្ពស់នៅឯក្រុមប្រឹក្សានេះ បានមានប្រសាសន៍ថា “ការវាយតម្លៃរបស់អ្នកប្រើប្រាស់លើស្ថានភាពបច្ចុប្បន្ន មានភាពប្រសើរឡើង ប៉ុន្តែពេលដែលការរំពឹងទុកនៃទំនុកចិត្តអ្នកប្រើប្រាស់ បានធ្លាក់ចុះ ដែលត្រូវបានជំរុញជាចម្បងដោយការធ្លាក់ចុះចំនួនការងារ”។

លោក Franco បានបន្ថែមទៀតថា “អ្នកប្រើប្រាស់ ហាក់ដូចជាមើលមិនឃើញពីសេដ្ឋកិច្ចដែលកំពុងមានសន្ទុះខ្លាំងនៅក្នុងខែចុងក្រោយនៃឆ្នាំ ២០២០នេះ ជាពិសេសករណីជំងឺកូវីដ១៩មានការកើនឡើង ហើយអត្រាគ្មានការងារធ្វើនៅតែខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here