SME Bank ផ្តល់​ឥណទានដល់​ផ្នែកឯកជននៃវិស័យ​ទេសចរណ៍​បាន​ជាង៥៣លាន​ដុល្លារ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ បណ្តាម្ចាស់អាជីវកម្មនានា ​ក្នុង​វិស័យ​ទេស​ចរណ៍​ចំនួន ៣៤៦ បានទទួលកម្ចីពីធនា​គារ​សហគ្រាស​ធុន​​តូច និង​មធ្យម (SME Bank) ជាមួយ​ទំហំ​ហិរញ្ញប្បទាន​ចំនួន៥៣,៤៦​លាន​ដុល្លារ​អាមេរិក នៃ​គម្រោង​ថវិកា​សរុប១៥០​លាន​ដុល្លារ ។

យោងតាមរបាយការណ៍របស់ធនាគារ SME បានឱ្យដឹងថា ​ហិរញ្ញប្បទាន​ដែល​ផ្តល់​ជូននេះ គឺ​អាជីវកម្ម​សណ្ឋាគារ​មាន២៩​ភាគរយ​, អាជីវកម្ម​ផ្ទះ​សំណាក់២៥ភាគរយ​ អាជីវ​កម្ម​ភោជនីយដ្ឋាន៣១ ​ភាគរយ និង​អាជីវកម្ម​គាំទ្រ​វិស័យ​ទេស​ចរណ៍ មាន​ចំនួន១៥​ភាគរយ ដោយ​ក្នុងនោះ​មាន​សហគ្រិន​ជា​ស្ត្រី៤១​ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​នេះ ត្រូវបាន  ​រដ្ឋាភិបាល​ដាក់ឱ្យអនុវត្ត​ តាមរយៈ​ធនាគារ SME ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ​២០២២​។

ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ អាច​ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​ចូលរួម ដែលជា​ដៃគូ​របស់​ធនាគារSME ដែលមានទំហំទឹកប្រាក់រហូតដល់ទឹកប្រាក់៤០ម៉ឺន​ដុល្លារ ក្នុង​អត្រា​ការប្រាក់៦,៥​ភាគរយ និង​មាន​រយៈពេល​ដល់៧​ឆ្នាំ​។

​សម្រាប់​ឆ្នាំ​២០២៣នេះ ធនាគារ SME មាន​ផែនការ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ទាំង​ដោយផ្ទាល់ ប្រហែល​ជាង២២០​លាន​ដុ​ល្លារ ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល ពិសេស​កម្ម​ន្ត​សាល ឬ​ផលិតកម្ម ការកែច្នៃ ក​សិ​-​ឧស្សាហកម្ម ព្រមទាំង​សហគ្រិន​ជា​ស្ត្រី​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here