NBC បានដាក់ដំណើរជាផ្លូវការនូវប្រព័ន្ធទូទាត់បាគង ដើម្បីរួមចំណែក្នុងការឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបើកសម្ពោធដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធទូទាត់បាគង នៅថ្ងៃនេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធទូទាត់បាគងដោយធនាគាជាតិនៃកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំនេះថា ការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ត្រូវបានបង្កើតឡើងដើម្បីចូលចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។

លោកជំទាវ បានថ្លែងថា “ការអភិវឌ្ឍប្រព័ន្ធបាគងជាគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មក្នុងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងដើម្បីឆ្លើយតបទៅនឹង ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាបច្ចុប្បន្ន”។

ពាក់ព័ន្ធនិងប្រព័ន្ធទូទាត់បាគងដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខដ៏ខ្លីនេះ បើយោងតាមផេកផ្លូវការនៃប្រព័ន្ធទូទាត់បាគងដែលបានដាក់ឱ្យដំណើរការសាកល្បងខួប១ឆ្នាំកាលពីខែកក្កដាកន្លងទៅនេះបង្ហាញថាប្រព័ន្ធទូទាត់បាគង ចាប់ផ្តើមពីសមាជិក៤ស្ថាប័នដំបូង បច្ចុប្បន្នប្រព័ន្ធបាគងមានសមាជិកចំនួន១៤ស្ថាប័ន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាBlockchain ដ៏ទំនើបចុងក្រោយគេក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ ពោលសំដៅការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ បាគង ប្រព័ន្ធទូទាត់ក្នុងយុគសម័យថ្មី។

ប្រព័ន្ធបាគង ដែលដាក់ចេញកាលពីអំឡុងត្រីមាសទី១ ឆ្នាំ ២០២០កន្លងមកនេះ ជាប្រព័ន្ធ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទាញយក (Download) យកពីក្នុងទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយបំពេញតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងកម្មវិធី។ ការដាក់ឲ្យដំណើរការសាកល្បង «ប្រព័ន្ធបាគង» ជាដំណើរវឌ្ឍន៍ភាពក្នុងយុគសម័យថ្មី នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារជាតិនៃកម្ពុជា ពិតជាបានក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅការផ្តល់សេវាហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

គម្រោងបាគង គឺជាគម្រោងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងអភិវឌ្ឍប្រព័ន្ធទូទាត់មួយដែលមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ក្នុងការបង្ការហានិភ័យពីការវាយលុកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកអ្នកអាចធ្វើការផ្ញើប្រាក់ ឬទទួលប្រាក់ពីមនុស្សជាទីស្រលាញ់ បានគ្រប់ពេលវេលា ពីគ្រប់សេវាដែលធនាគាររបស់លោកអ្នកកំពុងផ្តល់ជូន ឬក៏ធ្វើការទូទាត់តាមរយៈកម្មវិធីទូរស័ព្ទរបស់សេវាបាគងផ្ទាល់។ សេវាបាគងមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ដែលនឹងបម្រើជូនលោកអ្នក២៤ម៉ោង/៧ថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here