កម្ពុជា និងADBពិភាក្សាលើបញ្ហាគ្រប់គ្រងប្រព័ន្ឋចម្រោះទឹកកខ្វក់

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB​)លើបញ្ហាគ្រប់គ្រងប្រព័ន្ឋចម្រោះទឹកកខ្វក់ នៅតាមបណ្តាខេត្តនានា។

កិច្ចប្រជុំនេះដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិគ្រោះយោ​បល់លើតម្រូវការ សម្រាប់ការអភិវឌ្ឍន៍វិស័យទឹកកខ្វក់ និងអនាម័យក្នុងព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានពិភាក្សាអំពីផែនការ អភិវឌ្ឍន៍នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ទាក់ទងនឹងគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានគ្រប់គ្រងសំណល់ភក់ ទីលានទុកដាក់សំរាម និងសំណល់រឹង និងការងារផ្សេងៗទៀត ដូចជាការរៀបចំគោលនយោ​បាយ យុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និងឯកសារគតិយុត្តិនានាដែ​លពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិស័យទឹកកខ្វក់ និងអនាម័យ ដែលបានអនុវត្ត កំពុងអនុវត្ត និងត្រូវអនុវត្តនាពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here