តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីហក់ឡើង៣,៣ភាគរយក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ
សិង្ហបុរី: យោងតាមស្ថិតិរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានឱ្យដឹងថា តម្លៃផ្ទះឯកជនបានកើនឡើង៣,៣%នៅក្នុងត្រីមាសទី១ ហក់ឡើងពីកំណើន០,៤%ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។

តម្លៃអចលនទ្រព្យ ប្រភេទ(landed properties)បានកើនឡើង៥,៩ភាគរយ នៅត្រីមាសទី១ ធៀប នឹង០,៦ភាគរយ កាលពី ត្រីមាស មុន។ ចំណែក តម្លៃអចលនទ្រព្យប្រភេទ(non-landed properties)ក៏បានកើនឡើង២,៦ភាគរយផងដែរ។

សម្រាប់ខុនដូ ការកើនឡើងនេះត្រូវបានជំរុញដោយការលក់ដាច់ខ្លាំងនៅក្នុងតំបន់ The Rest of Central Region (RCR) ដែលបានកើនឡើង៤,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃខុនដូនៅតំបន់ជាយក្រុង ឬក្រៅតំបន់កណ្តាល (OCR) បានកើនឡើង១,៩ភាគរយនៅត្រីមាសទី១ ធៀបនឹងការធ្លាក់ចុះ២,៦ភាគរយនៅក្នុងត្រីមាសមុន។ ចំណែក តម្លៃខុនដូនៅក្នុងតំបន់ស្នូលកណ្តាល (CCR) បានកើនឡើង០,៨ភាគរយ។

ដោយមិនរាប់បញ្ចូលខុនដូប្រភេទ Executive Condominiums អ្នកអភិវឌ្ឍន៍បានបើកដំណើរការខុនដូដែលមិនទាន់សង់រួចរាល់ចំនួន១.៣១២យូនីតសម្រាប់ដាក់លក់ក្នុងត្រីមាសទី១ ដែលកើនជាងទ្វេរដងនៃចំនួន៥០៤យូនីតនៅក្នុងត្រីមាសមុន។ ការ លក់ ក៏ បាន កើន ឡើង ផងដែរ ដោយ លក់ ចេញ បានរហូតដល់១.២៥៦យូនីត ដោយកើន ឡើង ពី៦៩០យូនីតកាល ពី លើកមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here