ផ្សារហ៊ុននៅតំបន់អាសុីដាំក្បាលចុះនៅថ្ងៃអង្គារនេះ មុនពេលចេញផ្សាយលទ្ធផលកិច្ចប្រជុំរបស់ធនាគារកណ្តាល

ដោយ: គង់ លាងហួរ
អាសុី: ផ្សារហ៊ុននៅតំបន់អាស៊ីបានដាំក្បាលចុះក្នុងការជួញដូរដោយប្រុងប្រយ័ត្ននៅថ្ងៃអង្គារ នេះ ខណៈប្រាក់ដុល្លារមានភាពរឹងមាំ មុនពេលចេញផ្សាយទិន្នន័យជាបន្តបន្ទាប់ និងកិច្ចប្រជុំរបស់ធនាគារកណ្តាលដែលចាប់ផ្តើមជាមួយធនាគារបម្រុងនៃប្រទេសអូស្ត្រាលីនៅពេលក្រោយ។

ការលក់ទ្រព្យសកម្មរបស់ធនាគារ First Republic Bank ពេញមួយយប់ទៅកាន់ក្រុមហ៊ុន JPMorgan Chase បានជួយដោះស្រាយការបរាជ័យធនាគាររបស់សហរដ្ឋអាមេរិកទី៣ក្នុងរយៈពេលពីរខែ។

ទិន្នផលរតនាគារ(Treasury yields)បានកើនឡើងជាការឆ្លើយតប និងការរំពឹងទុកបានរឹងមាំដល់កម្រិតជាក់លាក់មួយសម្រាប់ការដំឡើងអត្រាការប្រាក់ចុងក្រោយរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។

តម្លៃផ្សារហ៊ុន JPMorgan បានហក់ឡើងថ្លៃ២,១ភាគរយ ខណៈតម្លៃផ្សារហ៊ុន S&P 500 បាននៅទ្រឹង។ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,២ភាគរយចុងក្រោយ បន្ទាប់ពីការកើនឡើងផ្នែកបច្ចេកវិទ្យា និងកាស៊ីណូនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មានរយៈពេលខ្លី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារភាគហ៊ុនចិនដីគោកត្រូវបានបិទ។  សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៦ខែ មុនពេលដាំក្បាលចុះបន្តិច ដោយសារវិស័យធនាគារ។

ភ្ញៀវទេសចរចិនរាប់សែននាក់បានចូលទស្សនាកាស៊ីណូរបស់ទីក្រុងម៉ាកាវកាលពីចុងសប្តាហ៍មុន សម្រាប់ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ហើយពេញមួយយប់នោះដែរ ក្រុមហ៊ុនបដិសណ្ឋារកិច្ច MGM Resorts បានរាយការណ៍ពីប្រាក់ចំណូលដែលខ្លួនទទួលបានប្រសើរជាងការរំពឹងទុក។

ទន្ទឹមនឹងនេះដែរ តម្លៃប្រាក់យ៉េនបានរក្សាស្ថិរភាព បន្ទាប់ពីបានដាំក្បាលចុះយ៉ាងខ្លាំង ក្រោយពីធនាគារកណ្តាលជប៉ុនសម្រេចប្រកាន់ខ្ជាប់នូវគោលនយោបាយរូបិយវត្ថុដ៏ធូររលុងបំផុតសម្រាប់ពេលបច្ចុប្បន្ន។

គោលនយោបាយនេះខុសផ្ទុយពីសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលធនាគារកណ្តាលរបស់ពួកគេបានចូលជ្រៅទៅក្នុងវដ្តនៃការដំឡើងអត្រាការប្រាក់ ហើយនៅតែកំពុងដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here