ការសាងសង់សួនទឹកនៅក្នុងគំរោង “ឋានសួគ៌លំហែរ”សម្រេចបានប្រមាណ៣០ភាគរយ នឹងផ្តល់ឲ្យទេសចរណ៍ចូលកំសាន្តឥតគិតថ្លៃ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ការសាងសង់សួនទឹកដ៏ធំ និងស្រស់ស្អាតនៅក្នុងគំរោងឋានសួគ៌លំហែរ សម្រេចបានប្រមាណ៣០ភាគរយហើយ ខណៈគំរោងនេះបាន និងកំពុងទទួលបានការចាប់អារម្មណ៍ ពីអតិថិជន។

ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ ឧសភាថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរណ៍ជាតិ និងអ​ន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ស្រះទឹកលំហែរនេះ នឹងបញ្ចប់ការសាងសង់នៅដដើមខែមិថុនាខាងមុខនេះ ដែលពេលសាងសង់ចប់យើង នឹងរៀបចំលំអរដាំផ្កា ដាក់ត្រី និងលំអរជាច្រើនទៀត”។ លោកបន្តថា “នៅពេល​ការរៀបចំរួចរាល់ នឹងធ្វើឲ្យម្ចាស់ដី និងអ្នកចង់ទិញដីលំហែរនៅតំបន់នេះកាន់តែចាប់អារម្មណ៍ថែមទៀត”។

គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជា​ច្រើនទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវឌ្ឈ​ន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍។

លោកបន្តថា “ក្រុមហ៊ុននឹងដាំផ្កាលឿងរាជ២០០០ដើម សួនទឹកកំសាន្ត សួនច្បារ រូបសំណាកនានា អមជាមួយទេសភាពភ្នំ១៨០ដឺក្រេ ដែលធ្វើឲ្យអ្នកចង់ស្នាក់នៅលំហែរ ទទួលបានអារម្មណ៍ស្រស់​ស្រាយពិតប្រាកដ”។

អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here