តម្លៃផ្ទះនៅទីក្រុងហុងកុងស្ទុះងើបឡើងវិញ៣ខែជាប់ៗគ្នា ក្រោយដាំក្បាលចុះខ្លាំងកាលពីឆ្នាំមុន

ដោយ: គង់ លាងហួរ
ហុងកុង: តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានហក់ឡើងជាខែទី៣ក្នុងខែមីនា ក្នុងអត្រា១,៤%ពីខែកុម្ភៈ ដោយសារការបើកព្រំដែនឡើងវិញរបស់កោះហុងកុងជាមួយចិនដីគោក។

តម្លៃផ្ទះនៅទីក្រុងហុងកុង ដែលត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនស្ទង់មតិ Demographia ជាទីក្រុងមានតម្លៃសមរម្យបំផុតនៅលើពិភពលោកអស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា បានស្ទុះងើបឡើងវិញ៥ភាគរយនៅក្នុងត្រីមាសទី១ បន្ទាប់ពីដាំក្បាលចុះ១៥ភាគរយក្នុងឆ្នាំ២០២២កន្លងទៅ។

ទោះជាយ៉ាងនេះក្តី បរិមាណប្រតិបត្តិការត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងខែមេសានេះ ដោយសារការប្រញាប់ប្រញាល់ទិញមុនបានធ្លាក់ចុះ និងបណ្តាលមកពីការប្រែប្រួលថ្មីៗបន្ថែមទៀតនៅក្នុងទីផ្សារពិភពលោក។

លោក Martin Wong ប្រធាន ផ្នែក ស្រាវជ្រាវ និង ប្រឹក្សា យោបល់ នៅ ក្រុមហ៊ុន ប្រឹក្សា Knight Frank បានអះអាងថា“នៅក្នុងរយៈពេលដ៏ខ្លី កត្តាមួយចំនួនដូចជា អត្រាការប្រាក់ខ្ពស់ និងបរិមាណផ្ទះនៅក្នុងទីផ្សារបឋមនឹងនៅតែមានទម្ងន់លើការងើបឡើងវិញនៃតម្លៃផ្ទះ ហើយតម្លៃផ្ទះនៅក្នុងត្រីមាសទីពីរនឹងជួបសម្ពាធកាន់តែធំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះក្នុងឆ្នាំ២០២២ គឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងចាប់តាំងពីឆ្នាំ២០០៨ ដែលទីផ្សារអចលនទ្រព្យបានដាំក្បាលចុះ ដោយសារទស្សនវិស័យសេដ្ឋកិច្ច ការកើនឡើងតម្លៃកម្ចីទិញផ្ទះ និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here