ធនាគារហត្ថា និងក្រុមហ៊ុនវៀតធេល ខេមបូឌាចុះMOUលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនា​គារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន វៀតធេល ខេមបូឌា  (Metfone) ដែលជាក្រុមហ៊ុន ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារសម្រាប់គ្នាទៅវិញទៅមក ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ ជូនដល់អតិថិជន និងបុគ្គលិកនៃភាគីទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏យល់ព្រម ក្នុងលក្ខណៈសហប្រតិបត្តិការបង្កើត មូលដ្ឋានសុច្ឆន្ទៈសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលអនាគត ដើម្បីផ្តល់ប្រយោ ជន៍ជាច្រើនទៀតជូនដល់អតិថិជនខ្លួន និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៧ មេសាថា “ការសហការគ្នារវាង ធនាគារហត្ថា និងក្រុមហ៊ុនវៀតធេល ខេមបូឌា (Metfone) ក្នុងថ្ងៃនេះ ពិតមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងបុគ្គលិករបស់ធនាគារហត្ថា។

លោកបន្តថា បុគ្គលិក និងអតិថិជនរបស់យើង នឹងអាចបង់ថ្លៃសេវាអ៊ីនធឺណេតតាមរយៈ Hattha Mobile ទទួលបានតម្លៃពិសេសនៃកញ្ចប់ទិន្នន័យអ៊ីនធឺណេត (eGift Service) ទទួលបានកញ្ចប់ពិសេសនៃសេវាអ៊ីធឺណេត សម្រាប់ប្រើប្រាស់នៅគេហដ្ឋាន (Internet Home Package ) ទទួលបានតម្លៃពិសេសសម្រាប់កញ្ចប់សេវាផ្ញើសារ (SMS Brand and E-Connect) ទទួលបានការគាំទ្រការផ្សព្វផ្សាយសេវាកម្ម របស់ធនាគារហត្ថានៅលើអែប CamID ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត ដែលបុគ្គលិក និងអតិថិជនរបស់ ធនាគារហត្ថា នឹងទទួលបានពីកិច្ចសហការគ្នានេះ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា “ក្នុងយុគសម័យឌីជីថលនេះ សេវាអ៊ីនធឺណេតដើរតួយ៉ាងសំខាន់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈម៉ូបាលប៊ែងឃីង និងលើប្រព័ន្ធអនឡាញផ្សេងទៀត ហេតុដូច្នេះ ធនាគារ ហត្ថា មានជំនឿជាក់លើ ក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) ក្នុងការផ្តល់ជូននូវសេវាអ៊ីនធឺណេតដ៏ល្អ និងកញ្ចប់តម្លៃសមរម្យ ជូនដល់អតិថិជនរបស់ ធនាគារហត្ថា ដែលប្រើប្រាស់សេវា Metfone។

បន្ថែមពីលើនេះ លោកមានជំនឿជាក់ថា ការសហការរវាង ធនាគារ ហត្ថា និង ក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ ធនាគារ ហត្ថា ដែលប្រើសេវា Metfone ព្រមទាំងកាត់បន្ថយការចំណាយ របស់ពួកគាត់មួយចំណែ​កផងដែរ។”

ចំណែកលោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន វៀតធេល ខេមបូឌា បានមានប្រសាសន៍ថា “ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រនៅថ្ងៃនេះ រវាងក្រុមហ៊ុនរបស់យើងទាំងពីរមិនត្រឹមតែរំពឹងថា នឹងពង្រឹងទំនាក់ទំនងរវាងមិត្តហ្វូន និងធនាគារហត្ថាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចរបត់មួយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនលើការបំលាស់ប្តូរឌីជីថលនិងទូរគមនាគមន៍សម្រាប់ ឧស្សាហកម្មធនាគារជូនអ្នកប្រើប្រា​ស់នៅកម្ពុជា។”

អំពីធនាគារ ហត្ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រែក្លាយជា ធនាគារពាណិជ្ជជាផ្លូវការក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង៦៤៣ពាន់គណនី ដែលមានផលប័ត្រសរុ​បជាង១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង១.៣ ពាន់លានដុល្លារ។

ធនាគារហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុ យ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ ទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។

ធនាគារហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំ នៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុ ដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយ នៅក្នុងពិភពលោកផងដែរ។

អំពីក្រុមហ៊ុន វៀតធេល ខេមបូឌាៈ ក្នុងរយៈពេល 14 ឆ្នាំនៃប្រតិបត្តិការអាជីវកម្ម មិត្តហ្វូន បច្ចុប្បន្នគឺជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ជាង 9លាននាក់។ ទោះបីជាឧស្សាហកម្ម ទូរគមនាគមន៍ ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូននៅតែបន្តរក្សាសន្ទុះកំណើនរបស់ ខ្លួនទាក់ទងនឹង ប្រាក់ចំណូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតដល់ 1 ពាន់លានដុល្លារអាមេរិក។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈររបស់មិត្តហ្វូន គឺជាចក្ខុវិស័យនៃការអភិវឌ្ឍ ប្រក​បដោយនិរន្តរភាព ដោយបន្តបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងនាមជាម៉ាកយីហោត្រួសត្រាយផ្លូវនៅក្នុង វិស័យបច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here