ក្រុមហ៊ុនអាកាសចរណ៍Jingdong Airlines បើកដំណើរការផ្លូវដឹកទំនិញតភ្ជាប់ក្រុងប៉េកាំងនិងក្រុង Shenzhen

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអាកាសចរណ៍ Jingdong Airlines បានបើកដំណើរការផ្លូវដឹកទំនិញ រវាងអាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport ក្នុងក្រុងប៉េកាំង និងទីក្រុងស៊ឹនជិន (Shenzhen) ភាគខាងត្បូងរបស់ប្រទេសចិន។

ជើងហោះហើរដឹកទំនិញទាំងនេះ ផ្តល់សេវាហោះហើរទៅមករវាងទីក្រុងប៉េកាំង និងក្រុងស៊ឹនជិន ដែលធ្វើឱ្យការដឹកជញ្ជូនក្នុងថ្ងៃតែមួយអាចធ្វើទៅបានរវាងតំបន់ ក្រុងប៉េកាំង- ក្រុងធានជីន-ខេត្តហឺប៉ី (Beijing-Tianjin-Hebei) និងតំបន់ដីសណ្ដ Pearl River Delta។

យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣៧ ខែមេសា បានឱ្យដឹងថា ផ្លូវហោះហើរនេះ ត្រូវបានដំណើរការជាទៀងទាត់ ដោយយន្តហោះដឹកទំនិញសុទ្ធ របស់ក្រុមហ៊ុន Jingdong Airlines ដោយមានជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជើងហោះហើរនេះ មានសមត្ថភាពដឹកជញ្ជូនទំនិញប្រចាំថ្ងៃជាមធ្យមមានដល់ទៅ២០តោន ដែលដឹកជញ្ជូនទំនិញដូចជាផលិតផលស្រស់ សម្លៀកបំពាក់ ថ្នាំពេទ្យ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ហើយផ្តោតលើការបំពេញតម្រូវការនៃការប្រើប្រាស់ និងផលិតកម្មកម្រិតខ្ពស់។

អាកាសយានដ្ឋានអន្តរជាតិ Beijing Daxing International Airport និយាយថា នៅពេលអនាគតខ្លួន នឹងបន្តពង្រីកវិសាលភាពនៃការដឹកជញ្ជូនទំនិញរបស់ខ្លួន និងជួយដល់សង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងតំបន់ជុំវិញកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here