ក្រសួងសេដ្ឋកិច្ចនិងធនាគារធំមួយចុះMOUលើកិច្ចសហប្រតិបត្តិការលើឌីធីថលនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ

        ដោយៈ ចំណាន

        ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង​ធនាគារ ABA បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​។​

MoUនេះ​ ត្រូវបាន​ចុះហត្ថលេខា ​រវាង​លោក​ គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក AskhatAzhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA នៅ​ថ្ងៃទី​២៦ ខែមេសាកន្លងមក​នេះ​។​

លោកគង់ ម៉ា​រី បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ធនាគារ ABA ស្តីពី​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ទី​១ សំដៅ​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការបណ្តុះបណ្តាល ទី​២ ការចូលរួម​ការប្រើប្រាស់​ថ្នាល​ឌីជីថល​គ​ន្លឺះ និង​ទី​៣ ការគាំទ្រ​លើ​សកម្មភាព និង​ថ្នាល​ផ្សេងទៀត​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​សំដៅ​ជំរុញ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោក​បញ្ជាក់ថា “​កិច្ចសហការ​បែបនេះ​ នឹង​បង្កើតជា​គំរូ​នៃ​សហ​ថាមពល (Synergy) និង​សហ​បង្កើត​ថ្មី (Co-creation) រវាង​រដ្ឋាភិបាល​និង​ប្រជាជន​ ដែល​នឹងធ្វើ​ឱ្យមាន​ការបង្កើត​នូវ​សេវា និង​ផលិតផល​ថ្មី​សំដៅ​លើកកម្ពស់​ ការផ្តល់​សេវាសាធារណៈ ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផ្អែកលើ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍”។

លោក AskhatAzhikhanov ​បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ស្របតាម​គោលដៅ​រួម​ក្នុង​ការជំរុញ​សេដ្ឋកិច្ច ​ប្រកបដោយ​ថាមពល ​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក​បានបន្តថា “​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​អាចឱ្យ​យើង​បង្កើត​ឱកាស​កាន់តែច្រើន​សម្រាប់​អតិថិជន និង​បង្កើនល្បឿន​នៃ​វឌ្ឍនភាព​នៅក្នុង​ប្រព័ន្ធ​រួមបញ្ចូល Fintech​ទាំងមូល”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here