“មង្គលវីឡាភូមិផ្កាត្រកួន”កំពុងលើកកំពស់សក្តានុពលមូលដ្ឋានជាមួយលំនៅដ្ឋានតម្លៃសមរម្យ

        ដោយៈ គង់ សូរិយា

        កណ្តាលៈ គំរោងអភិវឌ្ឍន៍នាជាយរាជធានីភ្នំពេញ មង្គលវីឡា ភូមិផ្កាត្រកួនបាន និងកំពុងលើកកំពស់សក្តានុពលមូលដ្ឋាន និងស្តង់ដានៃការរស់នៅសម័យថ្មី។

ស្ថិតនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មង្គលវីឡា ដែលអភិវឌ្ឍន៍ដោយម្ចាស់ គំរោងភូមិផ្កាត្រកួនបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការវិនិយោគផ្ទះតម្លៃសមរម្យដល់ប្រជាពលរដ្ឋ ដែលផ្ទះមានតម្លៃត្រឹម៣០,០០០ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយអ្វីពិសេសអតិថិជនទិញលំនៅដ្ឋាន នឹងទទួលបាន លក្ខខ័ណ្ឌបង់ប្រាក់បត់បែន និងងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងមង្គលវីឡាភូមិផ្កាត្រកួន បាននិងកំពុងផ្សារភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន ជាមួយនឹងការសាងសង់ផ្ទះអាជីវក​ម្ម ដែល​អតិថិជនអាចប្រកបអាជីវកម្មបាន។

ជាមួយនឹងគ្នានេះ លោកឌិន សុមេធារិទ្ឋបានរៀបចំនូវសួនច្បារ ដើមឈើខៀវស្រងាត់ ដើម្បីកសាងសហគមន៍នេះ មានភាពសម្បូរបែប ដែលផ្តល់ឲ្យអ្នករស់នៅមានអារម្មណ៍ស្រស់ស្រាយ ជាមួយធម្មជាតិជុំវិញខ្លួន។

សិក្សាជំនាញអភិវឌ្ឍន៍ទីក្រុង លោកឌិន សុមេធារិទ្ឋជាបុគ្គលពោរពេញដោយភាពច្នៃប្រឌិត និងយល់ពីទស្សនវិស័យនៃការអភិវឌ្ឈ​ និងរួមចំណែកបង្កើតនូវសហគមន៍ និងគម្រោងអភិវឌ្ឍន៍មួយ ដោយ​ឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា ដោយអតិថិជនទទួល​បានផ្ទះតម្លៃសមរម្យ មានផាសុខភាពលើការរស់នៅ ហើយអ្នកអភិ​វឌ្ឍន៍អាចទទួលបានផលចំណេញ ដើម្បីចែករំលែកធនធានដល់​ការអភិវឌ្ឍន៍នៅមូលដ្ឋានបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here