ការសន្យារបស់លោក Trump ក្នុងការយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយចិន បង្ហាញភាពបរាជ័យ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីដោះស្រាយនូវអ្វីដែលលោកបានបន្ទោសម្តងហើយម្តងទៀតថា ជាទំនាក់ទំនងអយុត្តិធម៌ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក។

លោកប្រធានាធិបតីរូបនេះ ព្យាយមលើកឡើងពីការដឹកនាំរបស់លោកសម្រាប់អាណត្តិទី ២ មុនការបោះឆ្នោតខែវិច្ឆិកា ប៉ុន្តែលោកមិនមានអ្វីច្រើនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្ម ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់លោកឡើយ។

លោក Trump បានប្តេជ្ញាកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែផ្ទុយទៅវិញវាឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ លោកចង់ឲ្យចិនទិញផលិតផលអាមេរិកបន្ថែមទៀត ប៉ុន្តែរឿងនោះមិនបានកើតឡើងច្រើនដូចក្រុងវ៉ាស៊ីនតោនចង់បានទេ។ ហើយលោក មិនបានធ្វើឱ្យមានការរីកចម្រើនស្ទើរតែទាំងអស់លើបញ្ហារចនាសម្ព័ន្ធធំៗ ដែលក្រុមហ៊ុនអាមេរិកយកចិត្តទុកដាក់បំផុត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាលោក Trump បានសន្យាថានឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក ដោយការយកពន្ធគយយ៉ាងខ្លាំងលើទំនិញចិនក៏ដោយ គម្លាតដែលការនាំចូលលើសការនាំចេញនៅក្នុងខែសីហា បានកើនឡើងដល់ជាង ៦៧ ពាន់លានដុល្លារ ដែលជាតួលេខប្រចាំខែខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ។ ការិយាល័យស្ថិតិជំរឿនរបស់អាមេរិក បានឱ្យដឹងថា ឱនភាពជាមួយប្រទេសចិន បានធ្លាក់ចុះប្រហែល ៧ ភាគរយពីខែកក្កដា ប៉ុន្តែនៅតែមានទំហំទឹកប្រមាណ ២៦ ពាន់លានដុល្លារ។

បញ្ហានេះនៅក្នុងឱនភាពសរុប ប្រហែលជាមិនសូវទាក់ទងនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន តែវាទាក់ទងនឹងវិបត្តិជំងឺកូវីដ១៩ ដែលបង្កឱ្យមានការរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មបរទេស នៅពេលប្រទេសនានាបានបិទច្រកសេដ្ឋកិច្ចរបស់ពួកគេ។

ប៉ុន្តែវាជាការលំបាកមួយសម្រាប់លោក Trump ដែលបានធ្វើឱ្យឱនភាពពាណិជ្ជស្មើគ្នា ក្នុងអំឡុងជម្លោះរបស់លោកជាមួយទីក្រុងប៉េកាំង បើទោះបីជាអ្នកជំនាញអះអាងថា បញ្ហាមិនបង្កផលអវិជ្ជមានសម្រាប់សេដ្ឋកិច្ច។

សូម្បីតែមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាត គម្លាតរវាងការនាំចេញ និងការនាំចូលនៅតែខ្ពស់ជាង ពេលដែលលោកចូលកាន់តំណែង។

វាមិនជួយដល់សហរដ្ឋអាមេរិកទេ ដែលប្រទេសចិនបានជោគជ័យទាក់ទងនឹងសេដ្ឋកិច្ចនៅឆ្នាំនេះ។ ការនាំចេញនិងការនាំចូលរបស់ប្រទេសចិន បានកើនឡើង ខណៈសេដ្ឋកិច្ចរបស់ខ្លួនចាប់ផ្តើមដំណើរការឡើងវិញ។

ហើយខណៈពេលដែលពាណិជ្ជកម្មបានជះឥទ្ធិពលពីការរាតត្បាត អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកមានទឹកប្រាក់ប្រហែល ៣១ ពាន់លានដុល្លារនៅក្នុងខែកញ្ញា។ នេះបើយោងតាមទិន្នន័យគយចិន។

សង្រ្គាមពាណិជ្ជកម្មក៏បណ្តាលឱ្យមានការផលប៉ញពាល់យ៉ាងខ្លាំងសម្រាប់កសិករអាមេរិ កទោះបីជាការងើបឡើងវិញថ្មីៗនេះនៃការលក់សណ្តែកបានចាប់ផ្តើមកើនឡើងក៏ដោយ៕ CNN

LEAVE A REPLY

Please enter your comment!
Please enter your name here