៣ខែដំបូងដើមឆ្នាំ ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិនសម្រេចបានទឹកប្រាក់ជិត៣ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ
ភ្នំពេញៈ យោងតាម ទិន្ន ន័យ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា ការនាំចេញ ទំនិញ ពី កម្ពុជា ទៅ ទីផ្សារ ប្រទេស ចិន ក្នុង ត្រីមាស ទី១ ឆ្នាំ ២០២៣ សម្រេចទឹកប្រាក់ បានជិត៣២៩ លាន ដុល្លារ កើន ឡើងជាង២ ភាគរយធៀប នឹងត្រីមាស ទី១ ឆ្នាំ ២០២២ ខណៈ ទំហំ ពាណិជ្ជកម្ម ទ្វេរភាគី សម្រេចបាន ជាងទឹកប្រាក់២,៨៦ពាន់ លាន ដុល្លារ ។

យោងតាម តារាង ស្ថិតិ ជញ្ជីង ពាណិជ្ជ កម្ម ទំនិញ នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បង្ហាញថា ចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ ២០២៣ ការនាំចេញ ទំនិញ ពី កម្ពុជា ទៅ ប្រទេស ចិន មាន ទំហំទឹកប្រាក់ សរុប៣២៨,៦៤៦ លាន ដុល្លារ កើន២,១ ភាគរយ ធៀប នឹងរយៈពេល ដូចគ្នា កាលពីឆ្នាំមុន ។

ទន្ទឹមនឹងនោះ ទំនិញ ដែល នាំ ចូលមកពី ប្រទេស ចិន មាន ទំហំទឹកប្រាក់ រហូតដល់២៥៣៣,៧៧ លាន ដុល្លារ ធ្លាក់ចុះ ០,៧ ភាគរយ ពី ចំនួន២៥៥១,៦៤៤ លាន ដុល្លារ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទំហំពាណិជ្ជកម្ម ទ្វេរភាគី ក្នុង ត្រី មាស ទី១ ឆ្នាំ ២០២៣ សម្រេចបានទឹកប្រាក់សរុប២៨៦២,៤១៥លាន ដុល្លារ ធ្លាក់ចុះ០,៤ភាគរយ ពី ចំនួន២៨៧៣,៤៣១ លាន ដុល្លារ ។ ទឹកប្រាក់ ពាណិជ្ជកម្ម ទ្វេ រភាគី កម្ពុជា – ចិន គឺ ស្មើនឹង២៥,៤៣៨ភាគរយ នៃ ទំហំ ពាណិជ្ជកម្ម សរុប របស់ កម្ពុជានៅក្នុង ត្រីមាស ទី ១ ឆ្នាំ ២០២៣នេះ។

ដោយឡែក ក្នុង ខែមីនា ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្ម រវាង ប្រទេស ទាំង២ មានតម្លៃ សរុប១១៥៧,១១៩លាន ដុ ល្លារ ដោយកម្ពុជា នាំទៅ ចិនមានតម្លៃ១៣០,៥៨៣ លាន ដុល្លារ កើន១៦,៤ភាគរយ និង ចិន នាំមក កម្ពុជាតម្លៃ១០២៦,៥៣៦ លាន ដុល្លារ កើន៣៦,៤ភាគរយ ) កើនឡើង៣៣,៧៧ភាគរយ ធៀប ខែមីនា ឆ្នាំ២០២២ ដែលមាន ចំនួន៨៦៤,៩៦២ លាន ដុល្លារ។

អនុប្រធាន សភាពាណិជ្ជកម្ម កម្ពុជា លោកឧកញ៉ា លឹម ហេង បាន អះអាងថា “វិបត្តិ សេដ្ឋកិច្ច សង្គម នៅ គ្រប់ ប្រទេស ទាំង អស់ ដែល កើតមាន តាំងពី ការ ផ្ទុះនៃឡើង ជំងឺ កូ វីដ -១៩ បានធ្វើឱ្យ ស្ថានភាព នៃ ការធ្វើ ពាណិជ្ជ កម្ម ជា អន្តរជាតិ រង ផលប៉ះពាល់ ជា បន្តបន្ទាប់ ។ ជាក់ស្តែង ក្នុង ត្រីមាស ទី ១ ឆ្នាំ ២០២៣ នេះ ការធ្វើ ពាណិជ្ជកម្ម អន្តរជាតិ របស់ កម្ពុជា ជាមួយ ប្រទេស ភាគច្រើន បាន ធ្លាក់ចុះ ដោយ រួមទាំង ប្រទេស ចិន ផងដែរ ”។

លោក បាន បន្ថែមថា “ទោះយ៉ាងណា សម្រាប់ ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា – ចិន នា រយៈពេល ចុង ក្រោយនេះ គឺ ចាប់ផ្តើម បង្ហាញ សញ្ញា វិជ្ជមាន បណ្តើរៗ ហើយ បន្ទាប់ពី ប្រទេស ចិន បើក ដំណើរការ សេដ្ឋកិច្ច របស់ខ្លួន ឡើងវិញ ពី ការបិទ ខ្ទប់ ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here