ធនាគារជាតិនៃកម្ពុជា និងប្រទេសរវ៉ាន់ដាចុះកិច្ចព្រមព្រៀងប្រតិបត្តិការលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ

ដោយៈ សុខុម

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា និងប្រទេសរវ៉ាន់ដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ នៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធ ទី១៩ ខែមេសា នេះថា MoU នេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ សប្តាហ៍មុនរវាងលោកជំទាវជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោកJohn Rwangombwa ទេសា​ភិបាលធនា​គារជាតិនៃប្រទេសរវ៉ាន់ដា នៅខាងក្រៅកិច្ចប្រជុំ IMF Spring នៅវ៉ាស៊ីនតុនឌីស៊ី សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មានខាងលើមានខ្លឹមសារដូច្នេះថា “គោលបំណងដ៏សំខាន់នៃ MoU នេះគឺផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ និងចែករំលែកព័ត៌មានពាក់ព័ន្ធស្ដីពីនវានុវត្តន៍ និងការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងសេវាកម្មហិរញ្ញវត្ថុ ព្រមទាំងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការចែករំលែកចំណេះដឹងស្តីពី ការដាក់បញ្ចូលហិរញ្ញវត្ថុ (Financial Inclusion) និងចំណេះដឹងហិរញ្ញវត្ថុ”។

សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការដាក់បញ្ចូលហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here