ការវិនិយោគលើអចលនទ្រព្យនៅក្នុងត្រីមាសទី១របស់ប្រទេសចិនដាំក្បាលចុះ៥,៨ភាគរយ

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យផ្លូវការ បានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារនេះថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ៥,៨ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំ២០២៣នេះ ពីការធ្លាក់ចុះ៥,៧ភាគរយនៅក្នុងខែមករាដល់ខែកុម្ភៈ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា ការលក់អចលនទ្រព្យ គិតតាមផ្ទៃក្រឡាបានធ្លាក់ចុះ១,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបនឹងការធ្លាក់ចុះ៣,៦ភាគរយក្នុងរយៈពេលពីរខែដំបូង។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចាប់ផ្តើមសាងសង់ថ្មីវាស់វែង ដោយផ្ទៃក្រឡាបានធ្លាក់ចុះ១៩,២ភាគរយ នៅក្នុងខែមករា ដល់ខែមីនាធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ៩,៤ភាគរយក្នុងរយៈពេលពីរខែដំបូង។

មូលនិធិដែលប្រមូល ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល៣ខែដំបូង បន្ទាប់ពីការធ្លាក់ចុះ១៥,២ភាគរយ នៅក្នុងខែមករាដល់ខែកុម្ភៈ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាកត្តាជំរុញដ៏សំខាន់ នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានរងការវាយប្រហារដោយការបង្ក្រាបបទប្បញ្ញត្តិ លើកម្រិតបំណុលខ្ពស់របស់អ្នកអភិវឌ្ឍន៍ ដែលនាំឱ្យគម្រោងលំនៅដ្ឋានជាប់គាំង និងអ្នកទិញផ្ទះធ្វើពហិការមិនព្រមសងប្រាក់កម្ចីទិញផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here