កម្ពុជាប្រមូលពន្ធបានរហូតដល់១,៩ពាន់លានដុល្លារនៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាប្រមូលបានថវិកា១,៩ពាន់លានដុល្លារពីប្រភពពន្ធទាំងអស់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ពោលគឺកើនឡើង២ភាគរយពីជិត១,៨៦ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ប្រទេស កម្ពុជាមាន ស្ថាប័ន ចំនួន ពីរ ដែល ទទួល បន្ទុក ប្រមូល ពន្ធ ទីមួយគឺអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ (GDT) បានអះអាងថា ទីភ្នាក់ងារនេះរកប្រាក់ចំណូលពន្ធបាន១,៣៤ពាន់លានដុល្លារ ក្នុងអំឡុងពេលខែមករាដល់ខែមីនាឆ្នាំនេះ ដោយកើនឡើង៦,៣ភាគរយពី១,២៦ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងសេចក្តីថ្លែងការណ៍នោះបានបន្តឱ្យដឹងទៀតថា អគ្គនាយកដ្ឋានពន្ធដារ (GDT) សម្រេចបាន៣៧,៦៣ភាគរយនៃគោលដៅកំណត់ដោយខ្លួនឯងសម្រាប់ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ(GDCE) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា GDCE រកចំណូលបានចំនួន៥៦៤លានដុល្លារពីពន្ធគយ និងពន្ធដារក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ពោលគឺធ្លាក់ចុះជាង៥ភាគរយពី៥៩៧លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ។

លោក គុណ ញឹម បានមានប្រសាសន៍បន្តទៀតថា “យើងសម្រេចបាន២០,៥ភាគរយនៃគោលដៅដែលបានកំណត់សម្រាប់២០២៣នេះ”។

លោកបានបន្ថែមថា រថយន្ត និងគ្រឿងចក្របានឈរនៅលំដាប់កំពូលក្នុងបញ្ជីប្រភពចំណូលគយ និងពន្ធដារចំនួន៣៦,៣ភាគរយ បន្ទាប់មកទំនិញទូទៅមាន៣២,៩ភាគរយ ប្រេងឥន្ធនៈមាន២៤ភាគរយ និងសម្ភារសំណង់ ព្រមទាំងថ្លៃផ្សេងៗមាន៦,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here