កម្ពុជានាំចូលប្រេង ឧស្ម័ននិងធ្យូងថ្មតម្លៃ៨៧០លានដុល្លារនៅក្នុងត្រីមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ ទី១០ ខែមេសា បានឱ្យដឹងថា ការនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មរបស់កម្ពុជាបានកើនឡើង៧,៨ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ។

យោងតាមរបាយ ការណ៍ ដដែលនេះបាន ឲ្យ ដឹង ទៀតថា តម្លៃ នៃ ការ នាំ ចូល ឥន្ធនៈ របស់ កម្ពុជា មាន ចំនួន សរុប៨៧០លាន ដុល្លារ អាមេរិកនៅក្នុង អំឡុង ខែ មករា ដល់ ខែ មីនា ពោលគឺកើន ឡើង៧,៨ភាគរយ ធៀប នឹង រយៈ ពេល ដូច គ្នា កាល ពី ឆ្នាំ មុន។

បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួនមិនទាន់ត្រូវបានទាញយកនៅឡើយ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍ថា តម្រូវការផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤,៨លានតោនក្នុងឆ្នាំ២០៣០ ដោយកើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បន្ថែមថា “ការ វិនិយោគ បន្ថែម ទៀត ក្នុង វិស័យ នេះ គឺ ត្រូវ ការ ជាចាំបាច់ដើម្បី ឆ្លើយ តប នឹង តម្រូវការ ដែល កំពុង កើនឡើង នេះ ”។

ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចវាយតម្លៃថា កំណើននាំចូលប្រេងឥន្ធនៈរបស់កម្ពុជានេះ គឺអាចបណ្តាលមកពីកម្ពុជាបង្កើនការនាំចូលប្រេង ដើម្បីស្តុកទុកក្នុងការធានាសន្និធិប្រេងសម្រាប់ប្រើប្រាស់ ក្រោយមើលឃើញពីវិបត្តិប្រេងឥន្ធនៈសកល។ មួយវិញទៀតតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈក្នុងស្រុកមានកើនឡើង ក្រោយកម្ពុជាបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ។

ចំណែក ប្រភពដែលកម្ពុជានាំចូលប្រេងភាគច្រើនរួមមានដូចជា ប្រទេសសិង្ហបុរី ថៃ វៀតណាម ម៉ាឡេសុី ឥណ្ឌូនេសុី និងចិន ហើយកម្ពុជាមាន កន្លែង នាំចូល ប្រេង សំខាន់ៗ ចំនួន ២ ដែល បម្រើ ជា ស្ថានីយ ចម្បង ដោយសារ សមត្ថភាព ស្តុក ប្រេង របស់ ពួកគេ ដូចជាខេត្ត ព្រះសីហនុ តាម បណ្តោយ ឆ្នេរសមុទ្រ និង រាជធានី ភ្នំពេញ តាម ដង ទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here