ក្រុមវិនិយោគិនជាច្រើននាំគ្នាវិនិយោគចូលទីផ្សារភាគហ៊ុន និងមូលបត្របំណុលរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ

ក្រុងឡុងដ៍ៈ យោងតាមទិន្នន័យ​ពី​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (IIF) បាន​បង្ហាញ​ថា វិនិយោគិន​ដែល​ហូរចូល​ផ្សារហ៊ុន​ និង​មូលបត្រ​បំណុល​របស់​ប្រទេស​ចិន​ បាន​ធ្វើ​ឲ្យ​លំហូរ​ផលបត្រនៃ​ទីផ្សារ​កំពុង​រីកចម្រើន​ក្នុង​រយៈពេល​៣ខែ​ជាប់​ៗគ្នា។

សរុបមក វិនិយោគិនបានដាក់ថវិកា៩,៤ពាន់លានដុល្លារចូលទៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដែលក្នុងនោះ៦,៨ពាន់លានដុល្លារដាក់ទៅក្នុងភាគហ៊ុន និង២,៦ពាន់លានដុល្លារទៀតទៅក្នុងមូលបត្របំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លំហូរចូលផ្សារហ៊ុនចិនកើនឡើងជាងទ្វេរដង ចាប់តាំងពីខែកុម្ភៈដល់៧,២ពាន់លានដុល្លារ ដែលនាំឱ្យការវិនិយោគសរុបទៅក្នុងភាគហ៊ុនរបស់ចិននៅឆ្នាំនេះ កើនរហូតដល់ទៅ៣០ពាន់លានដុល្លារ ដោយការលុបចោលការរឹតបន្តឹង លើជំងឺកូវីដ នៅតែជំរុញទីផ្សារ។

ប្រាក់​ដែល​ហូរចូល​ទៅ​ក្នុង​បំណុល​ចិន ​ក៏​បាន​កើន​ឡើង​ដល់៣ពាន់​លាន​ដុល្លារ​ផង​ដែរ ពី៨០០លាន​ដុល្លារ​ក្នុង​ខែ​កុម្ភៈ។ ប៉ុន្តែទីផ្សារដែលកំពុងរីកចម្រើន នៅខាងក្រៅប្រទេសចិន បានមើលឃើញលំហូរចេញ(Outflow)ចំនួន៥០០លានដុល្លារពីភាគហ៊ុន និង៤០០លានដុល្លារពីមូលបត្របំណុល។

លោក Jonathan Fortun សេដ្ឋវិទូរបស់ IIF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីផ្សារបានចាប់ផ្តើមប្រើវិធីសាស្រ្ត ប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការអភិវឌ្ឍទ្រព្យសកម្មទីផ្សារ ស្របពេលដែលការកើនឡើងនៅដើមឆ្នាំបានធ្លាក់ចុះ ហើយការធ្លាក់ចុះសន្សឹមៗនៃសេដ្ឋកិច្ចពិភពលោកបានលេចចេញឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here