Foxconn ដែលជាក្រុមហ៊ុនផ្គតផ្គង់ និងដំឡើង iPhone គ្រោងបោះទុនវិនិយោគជាង៨០០លានដុល្លារនៅតៃវ៉ាន់

ដោយៈ សុខុម

តៃប៉ិៈ ក្រុមហ៊ុន Foxconn គ្រោងនឹងបោះទុនវិនិយោគចំនួន៨២០លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ លើការបង្កើតរោងចក្រផលិតថ្មីៗនៅកោះតៃវ៉ាន់ ភាគខាងត្បូងដើម្បីគាំទ្រដល់មហិច្ឆតាផលិតរថយន្តអគ្គិសនី (EV) របស់ខ្លួន។

ក្រុមហ៊ុនដែលមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co Ltd ខាងលើនេះ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ថា ការវិនិយោគនៅក្រុងខៅស្យុង (Kaohsiung) នៃកោះតៃវ៉ាន់ នឹងរួមបញ្ចូលទាំងរោងចក្រផលិតរថយន្តក្រុងអគ្គិសនី និងអាគុយសម្រាប់រថយន្តអគ្គិសនីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំ របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple Inc និងអ្នកដំឡើងទូរស័ព្ទស្មាតហ្វូនដ៏ល្បីល្បាញ iPhone មានមហិច្ឆតាធំនៅក្នុងទីផ្សាររថយន្តអគ្គិសនី ខណៈក្រុមហ៊ុននេះស្វះស្វែង ធ្វើពិពិធកម្មមូលដ្ឋានប្រាក់ចំណូលរបស់ខ្លួន។

Foxconn គឺជាក្រុមហ៊ុនតៃវ៉ាន់ ដែលទទួលកិច្ចសន្យាផលិតអេឡិចត្រូនិកជាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ពោលគឺ៤៩ឆ្នាំមុន ដោយមានការិយាល័យកណ្ដាល នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។

នៅឆ្នាំ២០២១ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ បានឈានដល់១៧៥ពាន់លានដុល្លារអាមេរិក ហើយបានជាប់ចំណាត់ថ្នាក់លេខ២០ ក្នុងបញ្ជីដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនធំៗបំផុតទាំង៥០០ក្នុងពិភពលោក Fortune Global 500។

វាគឺជាក្រុមហ៊ុនផលិត និងផ្តល់សេវាកម្មបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោក។ ខណៈមានការិយាល័យកណ្តាលនៅតៃវ៉ាន់ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលភាគច្រើន ពីទ្រព្យសកម្មភាពនៅចិនដីគោក (ចិនប៉េកាំង)។ លោក Terry Gou គឺជាស្ថាបនិកក្រុមហ៊ុន និងជាអតីតប្រធានក្រុមហ៊ុននេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here