វៀតណាម ជំរុញការសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ជាមួយកម្ពុជា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអនុម័តលើសំណើររបស់ក្រសួងដឹកជញ្ជូនក្នុងការផ្តល់សិទ្ធិដល់ទីក្រុងហូជីមិញ (HCMC) ក្នុងការអនុម័តសេចក្តីសំរេចចិត្តគោលនយោបាយវិនិយោគសម្រាប់គម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

លោក Phuc បានស្នើឱ្យគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមីញ និងខេត្តតៃនិញ (Tay Ninh) ដើម្បីរាយការណ៍ទៅក្រុមប្រឹក្សាប្រជាជនរបស់ពួកគេថា គណៈកម្មាធិការប្រជាជនប្រចាំទីក្រុងហូជីមិញ នឹងទទួលខុសត្រូវក្នុងការសម្រេចចិត្តវិនិយោគ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ VN កាលពីចុងសប្តាហ៍នេះ។

គម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ នឹងភ្ជាប់ផ្លូវក្រវ៉ាត់លេខ ៣ ក្នុងតំបន់ Hoc Mon ជាមួយច្រកព្រំដែនអន្តរជាតិម៉ុបបៃរវាងប្រទេសវៀតណាម ខេត្តតៃនិញ និងប្រទេសកម្ពុជា។
គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវបែងចែកជាពីរដំណាក់កាលនៃការវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទុនវិនិយោគសរុបរបស់គម្រោងផ្លូវល្បឿនលឿននេះត្រូវបានប៉ាន់ប្រមាណថាជិត១៣.៦ ទ្រីលានដុង (៥៨៦ លានដុល្លារ) រួមទាំងថ្លៃដើមសម្រាប់ការបោសសំអាតកន្លែង ដែលបានមកពីប្រភពថវិការដ្ឋ។

ដំណាក់កាលដំបូងនឹងត្រូវចំណាយ ១០,៧ ទ្រីលានដុងក្រោមការវិនិយោគភាពជាដៃគូសាធារណៈ-ឯកជន។
ការសាងសង់ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ដោយមានផ្លូវយ៉ាងតិច ៤ ខ្សែ ហើយនឹងត្រូវពង្រីកដល់ ៦ ឬ ៨ ខ្សែនៅឆ្នាំ ២០៤៥។

កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងខេត្តតៃនិញ ស្តីពីការអនុវត្តគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ត្រូវបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំមុន។

តាមការព្រមព្រៀង គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នឹងទទួលខុសត្រូវក្នុងការទូទាត់សំណងសម្រាប់ការបោសសំអាតដីនៅក្នុងទីក្រុង ខណៈដែលគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ នឹងទទួលខុសត្រូវចំពោះសំណងនៅក្នុងខេត្ត។

តំបន់ទាំងពីរគ្រោងនឹងបញ្ចប់ការបោសសំអាតទីតាំង និងសំណងសម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់នៅឆ្នាំក្រោយ និងការជ្រើសរើសអ្នកវិនិយោគមុនខែមីនាឆ្នាំក្រោយ។

ទីក្រុងហូជីមិញ និងខេត្តតាយនិញ ស្ថិតក្នុងចំណោមខេត្ត និងទីក្រុងចំនួន ៨ នៅតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូង។ ផ្លូវល្បឿនលឿនត្រូវបានរំពឹងថានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់កំណើនសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូង ជាពិសេសនៅក្នុងឧទ្យានឧស្សាហកម្ម តំបន់នាំចេញ និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនម៉ុកបៃនៅខេត្តតៃនិញ។

កាល ខែកញ្ញា ឆ្នាំ២០២០កន្លងមក លោកសូរ វិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេស នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដែលលើកឡើងដោយក្រុមហ៊ុនChina Railway International Group Co., Ltd។

កិច្ចប្រជុំថ្នាក់បច្ចេកទេសនេះរៀបចំឡើង ក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន China Railway International Group Co., Ltd អំពីរបាយការណ៍ស្តីពីលទ្ធផលសិក្សាផ្នែកបច្ចេកទេសលើ គម្រោងហេដ្ឋរចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក៏ដូចជាវេទិកាសួរដេញដោល ផ្ដល់មតិយោបល់ សំណូមពរ និងដំណោះស្រាយពីភាគីពាក់ព័ន្ធ សំដៅឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថាគម្រោងសាងសង់ផ្លូវនេះមានបីជម្រើសផ្អែកតាមទីតាំងភូមិសាស្ត្រនិងផលប៉ះពាល់ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោងស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជានិងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here