ក្រុមហ៊ុន Cellcard ត្រៀមបោះលក់មូលបត្រជាសាធារណៈលើកដំបូងចំនួន៣០លានដុល្លារលើផ្សារហ៊ុនកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (FSA) កាលពីថ្ងៃពុធម្សិលមិញនេះបានអនុម័តជាគោលការណ៍លើសំណើរបស់ក្រុមហ៊ុន CAMGSM PLC (Cellcard) ដើម្បីរៃអង្គាសប្រាក់ចំនួន៣០លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រជា សាធារណៈលើកដំបូង(IPO)នៅលើទីផ្សារមូលបត្រកម្ពុជា (CSX)។

ការអនុម័តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Cellcard បោះផ្សាយភាគហ៊ុនរបស់ខ្លួន និងធ្វើពាណិជ្ជកម្មនៅលើវេទិកាក្រុមប្រឹក្សាភិបាលសំខាន់របស់ CSX ដែលនឹងបង្កើនបរិមាណទីផ្សារសរុបដល់ជាង៣ពាន់លានដុល្លារពីកម្រិតបច្ចុប្បន្នប្រហែល២ពាន់លានដុល្លារ។

FSA ក៏បានជំរុញឱ្យក្រុមហ៊ុន Cellcard បំពេញបែបបទផ្លូវការនៃការចេញភាគហ៊ុនដែលតម្រូវដោយនិយតករមូលបត្រកម្ពុជា (SERC)ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ូ សុជាតិ អគ្គនាយក SERC បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលម្សិលមិញនេះថា FSA បានអនុម័តលើសំណើនេះដោយផ្អែកលើភាពចាំបាច់នៃសេវាទូរគមនាគមន៍របស់ Cellcardសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា “សមាជិកក្រុមប្រឹក្សាទាំងអស់បានឯកភាពទាំងស្រុងចំពោះការអនុម័ត និងអបអរសាទរចំពោះបេក្ខជន ដោយបន្ថែមថា IPO របស់Cellcardនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។

លោក ហុង សុហួរ នាយកប្រតិបត្តិនៃផ្សារហ៊ុន CSX បានអះអាងថា “Cellcard មានមូលធនកម្មទីផ្សារខ្ពស់បំផុតប្រហែល១,៤ពាន់លានដុល្លារ ក្នុងចំណោមក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងផ្សារហ៊ុន CSX ជាក្រុមហ៊ុនបច្ចេកវិទ្យា ឬទូរគមនាគមន៍ធម្មតា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here