ធនាគារកណ្ដាលវៀតណាមស្នើឱ្យពន្លឿនកញ្ចប់ឥណទានលំនៅដ្ឋានសង្គមកិច្ចក្នុងទំហំទឹកប្រាក់៥ពាន់លានដុល្លារ

ដោយៈ សុខុម

ហាណូយ: ធនាគារកណ្ដាលវៀតណាម (SBV) បានអំពាវនាវឱ្យពន្លឿនការអនុវត្តកញ្ចប់ឥណទាន គេហដ្ឋានចំនួន៥,១១ពាន់លា​នដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ខែមេសា។

កញ្ចប់នេះគ្របដណ្តប់ លើការអភិវឌ្ឍលំនៅដ្ឋានសង្គម ផ្ទះសម្រា​ប់កម្មករ និងការជួសជុលកែលម្អអាផាតម៉ិនចាស់ៗ ជាមួយនឹងអត្រាការប្រាក់អនុគ្រោះ ទាបជាងអត្រាការប្រាក់ជាមធ្យម សម្រាប់ធនា​គារពាណិជ្ជរដ្ឋធំៗទាំង៤ ប្រមាណ១,៥%%ទៅ២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីខុទ្ទការល័យរដ្ឋាភិបាលវៀតណាម លោកTran Van Son លើកឡើងថា នាពេលឆាប់ៗនេះ ក្រសួងសំណង់នឹងចេញបញ្ជីឈ្មោះគម្រោង និងលក្ខខណ្ឌសម្រាប់ការទទួលបានកម្ចីអនុគ្រោះ។

លោក Phạm Thanh Ha ទេសាភិបាលរង នៃធនាគារកណ្ដាលវៀតណាម SBV បានលើកឡើង ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ទី៣ ខែមេសា ធនាគារកណ្តាលវៀតណាម ក្នុងខែនេះបានផ្ញើឯកសារទៅកាន់សាខានានារបស់ខ្លួន និងធនាគារពាណិជ្ជពាក់ព័ន្ធអំពីកញ្ចប់ឥណទាននេះ ដោយបញ្ជាក់ថា ធនាគាររដ្ឋធំៗទាំង៤ដែលទទួលរ៉ាប់រងផ្ដល់កម្ចីនេះរួមមានធនាគារ Agribank ធនាគារ BIDV ធនាគារ Vietcombank និងធនាគារ VietinBank ។

កម្ចីអនុគ្រោះ នឹងត្រូវផ្តល់ឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកទិញគម្រោងលំនៅដ្ឋានសង្គមកិច្ច  គម្រោងលំនៅដ្ឋានសម្រាប់កម្មករ និងគម្រោងជួសជុល កែលម្អអគារផ្ទះល្វែងចាស់ៗ។

សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ អត្រាអនុគ្រោះនឹងត្រូវអនុវត្តសម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទូទាត់ និង៥ឆ្នាំសម្រាប់អ្នកទិញផ្ទះ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here