អារ៉ាប៊ីសាអូឌីតបើកដំណើរការរោងចក្រថ្មីៗចំនួន៨០រោងចក្រនៅដើមខែកុម្ភៈ ដើមឆ្នាំ២០២៣

ដោយៈ សុខុម

រីយ៉ាដ: ក្រសួងឧស្សាហកម្ម និងធនធានរ៉ែអារ៉ាប៊ីសាអូឌីត បានទម្លាយឱ្យដឹងថា រោងចក្រថ្មីៗរហូតដល់ទៅ៨០ ក្នុងប្រទេសនេះបានចាប់ផ្តើមបើកដំណើរការ គ្រាន់តែក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៣ ជាមួយនឹងទំហំទុនវិនិយោគសរុប១,១ពាន់លានដុល្លារ។

ទោះជាយ៉ាងណា តួលេខនេះបង្ហាញពីការធ្លាក់ចុះ៥១% បើធៀបនឹង១៦៤រោងចក្រ ដែលបានបើកដំណើរការក្នុងខែមករា។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រដែលដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ រួមមាន៣០រោងចក្រក្នុងឧស្សាហកម្មរ៉ែ មិនមែនលោហធាតុ១២រោងចក្រ ក្នុងអាជីវកម្មចំណីអាហារ ៨រោងចក្រក្នុងវិស័យរ៉ែ ៥រោងចក្រក្នុងពាណិជ្ជកម្មកៅស៊ូ និងប្លាស្ទិច និង៤រោងចក្រក្នុងផលិតកម្មសារធាតុគីមី។

ប្រទេសនេះបានទិញភាគហ៊ុន៨៦,២% នៃរោងចក្រសរុបដែលបានចាប់ផ្តើមផលិតកម្ម ខណៈភាគហ៊ុន១១,២% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុនបរទេស ហើយ២,៥%ទៀតកាន់កាប់ដោយក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា។

អំឡុងខែដដែលនេះ ក្រសួងបានចេញអាជ្ញាប័ណ្ណ ឧស្សាហកម្មរហូតដល់៨៥ ដែលធ្លាក់ចុះ៣១% បើធៀបនឹង១២៤អាជ្ញាប័ណ្ណដែលបានចេញកាលពីខែមករា។

ទំហំនៃការវិនិយោគ ដែលទទួលបានអាជ្ញាប័ណ្ណថ្មីៗ មានចំនួន៥០៦,៥លានដុល្លារ។ លើសពីនេះសហគ្រាសធុនតូច បាននាំមុខគេនៅក្នុងការទទួលបានអាជ្ញាប័ណ្ណទាំងនេះ ក្នុងរង្វង់៨៥,៨% អាជីវកម្មខ្នាតមធ្យម១១,៧% និងខ្នាតតូចមែនទែន២,៣%៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here