ការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជានឹងកើនដល់៤,៧៣ពាន់លានដុល្លារនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: វិស័យទូទាត់តាមប្រព័ន្ធឌីជីថលរបស់កម្ពុជា ដែលដំណើរការ ដោយតួអង្គឧស្សាហកម្មសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងឈានទៅមុខកាន់តែច្រើននៅឆ្នាំនេះ ហើយការទូទាត់សរុបអាចឈានដល់៤,៧៣ពាន់លានដុល្លារ។

ការរីកចម្រើននៃវិស័យនេះទទួលបានសន្ទុះ បន្ទាប់ពីជំងឺរាតត្បា ត ហើយពេលនេះកំពុងត្រូវបានជួយជំរុញផងដែរ ដោយការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត និងទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ប្រតិបត្តិការអនឡាញបាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលចំនួននៃការជាវទូរស័ព្ទចល័ត បានកើនឡើងដល់១៩,៦លាន និងការជាវអ៊ីនធឺណិតចំនួន១៨លាននៅក្នុងប្រទេស។

យោងតាម Statista ដែលជាវេទិកាអនឡាញមានឯកទេសផ្នែកទីផ្សារ និងទិន្នន័យអ្នកប្រើប្រាស់ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា   វិស័យ fintech របស់កម្ពុជាកំពុងរីកចម្រើនជាលំដាប់ នៅពីក្រោយការទទួលយកការទូទាត់ តាមបែបឌីជីថលយ៉ាងឆាប់រហ័ស។

ការរីកចម្រើនរបស់ប្រទេសកម្ពុជា បានកើតឡើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ កំណើន GDP និងការវិនិយោគផ្ទាល់ពីបរទេស ដែលបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅចម្បងសម្រាប់ក្រុមហ៊ុន fintech ដើម្បីរីកចម្រើន ដោយបន្ថែមថា តម្លៃប្រតិបត្តិការសរុបតាមរយៈឌីជីថល ការទូទាត់នៅកម្ពុជា នឹងឈានដល់៤,៧៣ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here