តើស្ថាប័នអន្តរជាតិOECD មានប្រវត្តិយ៉ាងដូចម្តេចខ្លះ?

ដោយ: គង់ លាងហួរ

ភ្នំពេញ: អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។

អង្គការនេះ គឺជាវេទិកាដែលប្រទេសជាសមាជិកពណ៌នាថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ ដោយផ្តល់នូវវេទិកាមួយ ដើម្បីប្រៀបធៀបបទពិសោធន៍ គោលនយោបាយ ស្វែងរកចម្លើយចំពោះបញ្ហាទូទៅ កំណត់ការអនុវត្តល្អ និងសម្របសម្រួលគោលនយោបាយក្នុងស្រុក និងអន្តរជាតិរបស់សមាជិករបស់ខ្លួន។

សមាជិកភាគច្រើននៃអង្គការ OECD គឺជាប្រទេសដែលមានចំណូលខ្ពស់ និងមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI)ខ្ពស់ ហើយត្រូវបានចាត់ទុកថាជាប្រទេសអភិវឌ្ឍន៍ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅខែមេសា ឆ្នាំ១៩៤៨ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអឺរ៉ុប (OEEC) ត្រូវបានបង្កើតឡើង ដើម្បីជួយគ្រប់គ្រងផែន ការMarshall ដែលត្រូវបានច្រានចោលដោយទាំង សហភាពសូវៀត និងរដ្ឋរណបរបស់ខ្លួន។

នេះនឹងសម្រេចបាន ដោយការបែងចែកជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងការអនុវត្តកម្មវិធីសេដ្ឋកិច្ច សម្រាប់ការកសាងឡើងវិញ នៃទ្វីបអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយមានតែរដ្ឋអឺរ៉ុបភាគខាងលិចប៉ុណ្ណោះ ដែលជាសមាជិកនៃអង្គការ OEEC ។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ OEEC ត្រូវបានកែទម្រង់ទៅជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលចូលជាធរមាននៅចុងខែកញ្ញា ឆ្នាំ១៩៦១ ហើយសមាជិកភាពត្រូវបានពង្រីកទៅដល់រដ្ឋមិនមែនអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។

ទីស្នាក់ការកណ្តាលរបស់ OECD ស្ថិតនៅ Château de la Muette ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ អង្គការ OECD ត្រូវបានផ្តល់មូលនិធិដោយការរួមចំណែក ពីប្រទេសសមាជិកក្នុងអត្រាផ្សេង ៗគ្នា និងមានថវិកាសរុបចំនួន€ ៣៣៨,៣លានក្នុងឆ្នាំ២០២៣នេះ។

អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here