ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ាននឹងផ្តោតលើចំណុច សំខាន់ៗចំនួន៥

 

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ីបានថ្លែងថា ក្នុង​នាមជាប្រធា​នអាស៊ាននាឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ីនឹងលើកយកការងារអាទិភាពចំនួន៥មកពិភាក្សា។

លោក Arsjad Rasjid ប្រធានសភាពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធាន ASEAN-BAC សម្រាប់ឆ្នាំ២០២៣ បានថ្លែងបែបនេះក្នុងជំនួបជាមួយលោកជាមួយ លោករដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរយោប​ល់ ទាក់ទងភាពជាប្រធា​ន ASEAN-BAC របស់ឥណ្ឌូនេស៊ី ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក Arsjad Rasjid បានជម្រាបជូនមន្រ្តីជាន់ខ្ពស់កម្ពុជា ដោយសង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើម នានា របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៣ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ដោយផ្តោតសំខាន់លើ (១)បរិវត្តកម្មឌីជីថល (២)ការអភិវឌ្ឍប្រកបដោយចីរភាព (៣) សន្តិសុខស្បៀងអាហារ (៤)ភាពធន់នៃប្រព័ន្ធសុខាភិបាល និង (៥)កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

លោក Arsjad Rasjid ក៏បានជម្រាបពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ ដោយស្នើសុំការគាំទ្រពីកម្ពុជា ព្រមទាំងគោលបំណងក្នុងការអញ្ជើញប្រមុខដឹកនាំ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀត ចូលរួមក្នុងកិច្ចប្រជុំកំពូល ដ៏មានសារៈសំខាន់នេះផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here