CSXត្រៀមស្វាគមន៍ក្រុមហ៊ុនសញ្ញាប័ណ្ណបៃតងទី២

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX) បាន​ស្វា​គម​​ន៍​ការចុះបញ្ជី​ភាគហ៊ុន​សញ្ញា​បណ្ណ​បៃតង ​នាពេលខាងមុខ​របស់​ក្រុមហ៊ុន Green Sustainable Venture (Cambodia)-(GSV) ដែល​គ្រោង​នឹង​ចុះបញ្ជី។

នេះនឹង​ក្លាយជា​ក្រុម​ហ៊ុន​ទី​២ លើ​ការចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​នៅផ្សារហ៊ុនកម្ពុជា។​

CSX កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​ ២០២៣ បានអនុម័ត​លទ្ធ​ភាពស្របច្បាប់​លើ​ការដាក់​ពាក្យសុំ ​ចុះបញ្ជី​សញ្ញា​បណ្ណ​បៃ​​តង​របស់​ក្រុមហ៊ុនGSV ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ ប៉ុន្តែ​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ទទួលបាន​ការយល់​ព្រម​លើ​ការបោះ​ផ្សាយ ​លក់​ជា​លើកដំបូង​ជា​សាធារណៈ​ពី​និ​យ​តករ​មូល​ប​ត្រ​កម្ពុជា​ (SERC) និង​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​ចុះបញ្ជី​បន្ថែមទៀត​របស់ CSX​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុ​ហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការ​អនុម័ត​ការត្រួតពិនិត្យ ​ភាពស្រប​ច្បាប់​លើ​ការដាក់​ពាក្យស្នើសុំ ​ចុះបញ្ជី​របស់​ក្រុមហ៊ុនGSV គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​ ដើម្បី​ត្រៀមខ្លួន និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ ​តម្រូវការ​បន្ថែមទៀត​ពី SERC និង CSX​។​

លោក​ថ្លែងថា “​យើង​ស្វា​គម​ន៍​ចំពោះ​ក្រុមហ៊ុន​ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយសារ​ក្រុមហ៊ុន​នេះ ​អនុវត្តតាម​បេស​កកម្ម​របស់​រាជ​រដ្ឋា​ភិ​បាល ​ក្នុង​ការកសាង​សង្គម​អា​​ជីវ​កម្ម​បៃតង​”។​លោកបន្តថា “ការចុះបញ្ជី​ក្រុម​ហ៊ុននឹង​បញ្ជាក់ថា ពួកគេ​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គោរព​ដល់​បរិស្ថាន​”។​

លោក​បន្តថា ​ដោយមាន​ការចូលរួម​ច្រើន ​ពី​ក្រុមហ៊ុន​ឯក​ជន​លើ​ការចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​ នឹង​ដើរតួនាទី​ជា​គំរូ​មួយ​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ឱ្យ​ចុះបញ្ជី ហើយ​អាច​ស្វែង​រក​មូលនិធិ​បន្ថែមទៀត​សម្រាប់​ការពង្រីក ​អាជីវកម្ម​របស់​ពួកគេ​ តាមរយៈ​ទីផ្សារ​មូលធន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here