ផ្សារហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យវៀតណាមធំៗហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ

ហាណូយ: ផ្សារហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យវៀតណាម បានហក់ឡើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើវិសោ ធនកម្មច្បាប់សញ្ញាប័ណ្ណសាជីវកម្ម ដើម្បីបន្ធូរបន្ថយសម្ពាធនៅលើវិស័យ ដែលរងគ្រោះដោយសារវិបត្តិឥណទាន។

ចំណាត់ការនេះបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុនបោះផ្សា យសញ្ញាប័ណ្ណសាជីវកម្មមួយចំនួន ជាពិសេសក្នុងវិស័យអចលនទ្រព្យបានប្រឈម នឹងការលំបាកផ្នែកសាច់ប្រាក់ងាយស្រួល និងការបង្រ្កាបរហូតដល់មានការចាប់ខ្លួនម្ចាស់អាជីវកម្ម ដែលមានឋានៈខ្ពស់ៗ និងការរឹតបន្តឹងច្បាប់ស្តីពី ការជួញដូរមូលបត្របំណុលសាជីវកម្មឯកជន កាលពីខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំជាងគេរបស់វៀតណាម បានហក់ឡើង៤,៦ភាគរយ ខណៈផ្សារហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានចុះបញ្ជីធំជាងគេទី២គឺ No Va Land បានហក់ឡើងថ្លៃ៦,៨ភាគរយគិតត្រឹមពាក់កណ្តាលថ្ងៃច័ន្ទនេះ។

នៅក្រោមបទប្បញ្ញត្តិ ដែលបានធ្វើវិសោធនកម្មនេះ អ្នកបោះផ្សាយសញ្ញាប័ណ្ណ ក្នុងស្រុកអាចចរចាជាមួយម្ចាស់ប័ណ្ណបំណុល ដើម្បីធ្វើការទូទាត់ប្រាក់ដើម និងការប្រាក់នៅក្នុងទ្រព្យសកម្ម ជំនួសឱ្យតែសាច់ប្រាក់ និងពន្យារអាយុកាលកំណត់ នៃសញ្ញាប័ណ្ណរហូតដល់២ឆ្នាំ។

មន្ត្រីមួយរូបនៅស្ថាប័នអន្តរជាតិមួយ ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារច្បាប់ស្តីពី ការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានទម្លាយឱ្យដឹងថា “វិនិយោគិនលក់រាយអាចបន្ត ទិញមូលបត្របំណុលដោយផ្អែកលើអត្រាការប្រាក់ និងកេរ្តិ៍ឈ្មោះរបស់អ្នកបោះផ្សាយ ដោយគ្មានហានិភ័យ”។

លោក Can Van Luc ទីប្រឹក្សារដ្ឋាភិបាល និងជាសេដ្ឋវិទូប្រចាំនៅធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម បានមានប្រសា សន៍ថា “ការផ្លាស់ប្តូរបណ្តោះអាសន្នត្រូវបានគេរំពឹងថា នឹងដកចេញនូវបញ្ហាភាគច្រើន ទាក់ទងនឹងសញ្ញាប័ណ្ណ ដែលត្រូវដល់ពេលទូទាត់សងនៅឆ្នាំនេះ និងឆ្នាំក្រោយ”។

LEAVE A REPLY

Please enter your comment!
Please enter your name here