ពលរដ្ឋអូស្ត្រាលីមួយចំនួនដែលទើបតែទិញផ្ទះត្រូវបង្ខំចិត្តលក់ចេញវិញទាំងសោកស្ដាយ

ដោយៈ សុខុម

ស៊ីដនី: ការកើនឡើងអត្រាការប្រាក់ ក្នុងប្រទេសអូស្ត្រាលី បានធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំង នៅក្នុងទីក្រុងជាច្រើន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែមីនា។

ដោយមានពលរដ្ឋជាច្រើនបារម្ភ ខ្លាចតម្លៃផ្ទះនៅតែបន្តធ្លាក់ចុះ អ្នកទិញមានការរារែក ហើយអ្នកលក់ក៏ស្ទាក់ស្ទើរ នៅក្នុងការលក់ផ្ទះរបស់ខ្លួនដែរ។ ហើយជាលទ្ធផលនាំឱ្យមានកង្វះផ្ទះ សម្រាប់ការផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍និយាយថា នេះគឺជាពេលដ៏គួរឱ្យព្រួយបារម្ភ សម្រាប់ទីផ្សារអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី ដោយធនាគារកណ្ដាលអូស្ត្រាលី (RBA) ព្យាករណ៍ថា នឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅប៉ុន្មានខែខាងមុខ។

ជាឧទាហរណ៍ នៅទីក្រុងស៊ីដនី អត្រាការប្រាក់ខ្ពស់បានធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះពី១០% ដល់១៥% ចាប់តាំងពីតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់បំផុតកាលពីជាង១ឆ្នាំមុន។

ការកើនឡើងអត្រាការប្រាក់ ក៏កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែទូលំទូលាយផងដែរ ដោយបន្ថែមបន្ទុកពីលើបញ្ហាចំណាយជីវភាពរបស់ប្រជាជន នៅក្នុងប្រទេសអូស្ត្រាលី និងបង្កការព្រួយបារម្ភខ្លាចវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង ប្រសិនបើស្ថានភាពមិនធូរស្រាល។

ធនាគារកណ្តាលអូស្ត្រាលី កំពុងទទួលរងការស្តីបន្ទោសជាច្រើនចំពោះការផ្ដល់យោបល់ មិនឱ្យដំឡើងអត្រាការប្រាក់ នៅក្នុងប្រទេសអូស្ត្រាលី រហូតដល់ឆ្នាំ២០២៤។ កត្តានេះបានធ្វើឱ្យពលរដ្ឋខ្ចីប្រាក់ច្រើនជាងអ្វីដែលពួកគេមានលទ្ធភាពទិញ។

ស្ថានភាពបានផ្លាស់ប្តូរ នៅពេលអតិផរណាចាប់ផ្តើមហក់ឡើងដំបូង ដោយបង្ខំឱ្យធនាគារកណ្ដាលអូស្ត្រាលី ដំឡើងអត្រាការប្រាក់លឿនជាងផែនការដែលបានគ្រោងទុក។

ពេលនេះ ម្ចាស់ផ្ទះជាច្រើនដែលបានបង្ខំចិត្ត ខ្ចីបន្ថែមទៀត ប្រឈមនឹងការខាតបង់ ពោលគឺប្រាក់កម្ចីទិញផ្ទះ បានកើនលើសតម្លៃអចលនទ្រព្យរបស់ពួកគេទៅទៀត៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here