ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅតែ​រក្សាបាន​ចំណូល​វិជ្ជមាន

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​មួយចំនួន នៅលើ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) នៅតែ​បង្ហាញ​ពី​ប្រតិបត្តិការ​វិជ្ជមាន នា​ប៉ុន្មាន​ខែ​កន្លងមកនេះ ទោះបីជា​ផ្សារ​ហ៊ុន​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​រង​ផលប៉ះពាល់ ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ កំពុង​ប៉ះពាល់​ក៏ដោយ។

ក្រុមហ៊ុន Pestech (Cambodia) Plc បាន​រាយការណ៍​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង៣០០ភាគរយ មាន​ចំនួន៩,២៤៣លាន​ដុល្លារ បើ​ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំមុន​ចំនួន២,៣៤៣លាន​ដុល្លារ។ ចំនែក​ប្រាក់ចំណេញ​សុទ្ធ របស់​ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កើនឡើង​ខ្លាំង ៧១ភាគរយ និង​ធនាគារ Aclyda ប្រាក់ចំណេញ​សុទ្ធ​កើនឡើង ២,៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏បាន​រាយការណ៍​ថា រកប្រាក់​ចំណូល​បាន​ប្រហែល ២២, ២៦៤លាន​ដុល្លារ​ក្នុង​រយៈពេល ៩ខែ​ដំបូង បើ​ធៀប​នឹង ២១,៧០៧លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា កើនឡើង២,៥៦ភាគរយ។

អាជីវកម្ម​ក្នុង​វិស័យ​កំពង់ផែ ហាក់ដូចជា​ធ្វើបាន​យ៉ាង​ល្អ ទោះបី​ជាការ​ចរាចរ​កាន់ តែ​ទាប​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ១៩នេះ​ក៏ដោយ ខណៈដែល​ឧស្សាហកម្ម​កាត់ដេរ​ត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារតែ​កង្វះ​តម្រូវការ ការបញ្ជាទិញ​ធ្លាក់ចុះ និង​ការពន្យារពេល​នាំចេញ​ផលិតផល​ទៅឱ្យ​អតិថិជន ដែល​បណ្ដាលមកពី​ការបិទ​ប្រទេស នៅក្នុង​អំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ។

សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ប្រាក់ចំណេញ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើ យ​ក្រុមហ៊ុន​នេះ ចង់​បម្រុង​ទុក​សាច់ប្រាក់​មួយចំនួន ដើម្បី​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ជាជាង​ការចែក​សាច់ប្រាក់​ក្នុង​ទម្រង់​នៃ​ភាគលាភ​ដល់​ភាគ​ទុ​និក។

ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ខុសគ្នា ពី​ឧស្សាហកម្ម​មួយ​ទៅ​ឧស្សាហកម្ម​មួយ។ ទោះយ៉ាងណា ប្រតិបត្តិការ​ជារួម​កំពុង​ទទួលបាន​ភាព​វិជ្ជមាន ទោះបីជា​ស្ថិតក្នុង​សភាពការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here