វិស័យទេសចរណ៍របស់ប្រទេសចិនរំពឹងងើបឡើងខ្លាំងនៅក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនរំពឹងថា ទីផ្សារទេសចរណ៍របស់ខ្លួននឹងស្ទុះឡើងវិញនៅឆ្នាំនេះ ខណៈអ្នកធ្វើដំណើរសម្រុក ទៅកាន់កន្លែងវិស្សមកាល បន្ទាប់ពីរដ្ឋាភិបាល បានបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលបានតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះអស់រយៈពេលជិត៣ឆ្នាំ។
ប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុក នៅឆ្នាំ២០២៣ អាចកើនឡើងដល់ប្រហែល៤ពាន់ពាន់លានយ័ន(៥៨០,៨ពាន់លានដុល្លារ) ពោលគឺកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំប្រហែល៩៥ភាគរយ និងងើបឡើងវិញដល់កម្រិត៧១ភាគរយនៃឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យពីបណ្ឌិតសភាទេសចរណ៍ចិន។
ចំនួនភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៤,៥៥ពាន់លាននាក់ក្នុងឆ្នាំ២០២៣ ដែលកើនឡើង៨០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។


ចំណែកឯ ចំនួនភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសត្រូវបានគេមើលឃើញថា មានចំនួនជាង៩០លាននាក់ ពោលគឺកើនឡើងទ្វេរដងពីមួយឆ្នាំទៅមួយឆ្នាំ និងងើបឡើងដល់៣១,៥ភាគរយ នៃកម្រិតមុនជំងឺរាតត្បាត។
យោងតាមទិន្នន័យក្នុងឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងស្រុក នៅទូទាំងប្រទេសមានចំនួន២៥,៣ពាន់លាននាក់ ដែលធ្លាក់ចុះ២២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមអ្នកផ្តល់សេវាធ្វើដំណើរ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត។
ការធ្វើដំណើរនៅទូទាំងប្រទេសចិន បានកើនឡើងជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំពេញមួយសប្តាហ៍ ដែលឃើញមានការកើនឡើងនៃការធ្វើដំណើរ បន្ទាប់ពីប្រទេសចិនបានលុបចោលគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here