ទីផ្សារទេសចរណ៍របស់ប្រទេសចិនរំពឹងងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនរំពឹងថា ទីផ្សារទេសចរណ៍របស់ខ្លួននឹងស្ទុះឡើងវិញនៅឆ្នាំនេះ ខណៈអ្នកធ្វើដំណើរសម្រុកទៅកាន់កន្លែងវិស្សមកាល បន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលបានតម្រូវឱ្យប្រជាជនស្នាក់នៅផ្ទះអស់រយៈពេលជិត៣ឆ្នាំ។

ប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុកនៅឆ្នាំ២០២៣ អាចកើនឡើងដល់ប្រហែល៤ពាន់ពាន់លានយ័ន(៥៨០,៨ពាន់លានដុល្លារ) ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រហែល៩៥ភាគរយ និងងើបឡើងវិញដល់កម្រិត៧១ភាគរយនៃឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យពីបណ្ឌិតសភាទេសចរណ៍ចិន។

ចំនួនភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៤,៥៥ពាន់លាននាក់ក្នុងឆ្នាំ២០២៣ ដែលកើនឡើង៨០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

“Tourists crowd the Badaling Great Wall during the National Day holiday in Beijing, China, 3 October 2016.”

ចំណែកឯ ចំនួនភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសត្រូវបានគេមើលឃើញថាមានចំនួនជាង៩០លាននាក់ ពោលគឺកើនឡើងទ្វេរដងពីមួយឆ្នាំទៅមួយឆ្នាំ និងងើបឡើងដល់៣១,៥ភាគរយនៃកម្រិតមុនជំងឺរាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យក្នុងឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងស្រុកនៅទូទាំងប្រទេសមានចំនួន២៥,៣ពាន់លាននាក់ ដែលធ្លាក់ចុះ២២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមអ្នកផ្តល់សេវាធ្វើដំណើរត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត។

ការធ្វើដំណើរនៅទូទាំងប្រទេសចិនបានកើនឡើងជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំពេញមួយសប្តាហ៍ ដែលឃើញមានការកើនឡើងនៃការធ្វើដំណើរ បន្ទាប់ពីប្រទេសចិនបានលុបចោលគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here