ជប៉ុន និងចិន ត្រៀមបើកជើងហោះហើរឡើងវិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ដោយ៖ ឆយ តូច

អន្តរជាតិ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឱ្យដឹងថា ជប៉ុន និងចិនត្រូវបានរំពឹងថានឹងចុះកិច្ចព្រមព្រមពៀង ដើម្បីដាក់ដំណើរការជើងហោះហើរឡើងវិញសម្រាប់ទាំងអ្នកជំនួញរយៈពេលខ្លី និងរយៈពេលវែង។

ប្រទេសទាំងពីរកំពុងទន្ទឹងរង់ចាំដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាតរបស់ខ្លួន តាមរយៈការចាប់ផ្តើមអាជីវកម្មទ្វេភាគីឡើងវិញ។

យោងតាមអង្គការទេសចរណ៍ជាតិរបស់ជប៉ុន បានឱ្យដឹងថា ប្រជាជនចិនប្រមាណ ៩.៥៩ លាននាក់បានមកទស្សនាប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះមានប្រហែល ៣៧០,០០០ ជាអ្នកអាជីវកម្មទាំងខ្នាតធំនៅប្រទេស និងតំបន់ទាំងអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Katsunobu Kato ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃអង្គារថា “ជប៉ុន និងចិនគឺជាប្រទេសជិតខាងដ៏សំខាន់បំផុត ហើយជើងហោះហើរទៅវិញទៅមករវាងប្រទេសទាំងពីរមានច្រើនជើង មុនពេលមានការផ្ទុះឡើងនៃកូវីដ១៩”។

លោក Kato បាននិយាយថា “វាមានសារៈសំខាន់ខ្លាំងណាស់ដែលការផ្លាស់ប្តូរសេដ្ឋកិច្ច (រវាងជប៉ុននិងចិន) ដើម្បីវិលត្រឡប់ទៅរកផ្លូវងើបឡើងវិញតាមរយៈការបន្តការធ្វើដំណើរជើងហោះហើរឡើងវិញ”។

លោក បាននិយាយថា មន្រ្តីជប៉ុន និងចិនបានធ្វើការចរចាចាប់តាំងពីខែកក្កដា ដើម្បីបើកព្រំដែនទៅវិញទៅមក ដោយសារចំនួននៃការឆ្លងទាបនៅក្នុងប្រទេសរបស់ពួកគេ។

នាយករដ្ឋមន្ត្រី Yoshihide Suga និងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានព្រមព្រៀងតាមទូរស័ព្ទលើកដំបូងរបស់ពួកគេនៅខែកញ្ញា ដើម្បីបន្តកិច្ចពិភាក្សា ដោយសង្ឃឹមថានឹងទទួលបានការបន្តដំណើរការជើងហោះហើរបែបអាជីវកម្មយ៉ាងឆាប់រហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here