ដំណឹងល្អៈប្លង់គោលអភិវឌ្ឍន៍ទីក្រុងកោះនរាបានដាក់បង្ហាញជាផ្លូវការហើយ

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ទីបំផុត ប្លង់គោលអភិវឌ្ឍន៍ទីក្រុងកោះនរាលំអិត បានដាក់តាំងបង្ហាញជាផ្លូវការហើយ ខណៈសកម្មភាពរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះបាន និងកំពុងដំណើរការយ៉ាងសកម្ម។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋសំរាប់កសាងទីក្រុងកោះនរា ដែលមានទំហំផ្ទៃដីជាង១០០ហិកតា នឹងបញ្ចប់តាមផែនការនៅឆ្នាំ២០២៣ខាងមុខនេះ ដោ​យគ្រោងចំណាយទុកវិនិយោគ ប្រមាណ២០០០លានដុល្លារអាមេរិក (គិតតែការរៀបចំហេ ដ្ឋារចនាសម្ព័ន្ឋ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ផែនការអភិវឌ្ឍន៍ទីក្រុងកោះនរា មានសភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ននេះ ដោយវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន​លំដាប់អន្តរជាតិ”។លោកបន្តថា “ជាមួយគ្នានេះការបើកការដ្ឋានសម្ភោធស្ពានឆ្លងពីកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ក្រោមអធិបតីភាពរបស់សម្តេចតេជោ នឹងប្រព្រឹត្តិទៅតាមការគ្រោងទុក”។

លោកទូច សំណាងបានបន្តថា បច្ចុប្បន្នសកម្មភាព នៃការសាងសង់រចនាសម្ព័ន្ឋ ការចាក់គ្រឹះចេញពីទន្លេ ដើម្បីកសាងទីក្រុងនេះបាន និងកំពុងទទួលបានជោគជ័យ ដោ​យមិនបង្កឲ្យមានផលប៉ះពាល់បរិស្ថានណាមួយឡើយ ព្រោះក្រុមហ៊ុនបានសិក្សាពី​បរិស្ថាន និងផលប៉ះពាល់ច្បាស់លាស់ណាស់ ទើបសម្រេចកសាងទីក្រុងនេះឡើង ព្រោះទីតាំងទីក្រុងនេះជាអតីតកោះចាស់ ដែលបានបាក់ចូលទឹកទន្លេកំឡុងទសវត្សរ៍កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here