មូលដ្ឋានគ្រឹះ​មួយ​ចំនូ​ន​ដែលមាន​សារៈសំខាន់​សំរាប់​ការសម្រេចចិត្តវិនិយោគ​លើ​ផ្សារ​ហ៊ុន

ដោយ​វ​ឌ្ឍ​នា

ភ្នំពេញៈ ទោះបីជា​បាន​បើក​ដំណើរការ​រយៈពេល​យូរ​មកហើយ​ក្តី ប៉ុន្តែ​ចំណេះដឹង​និង​ការវិនិយោគ​លើ​ផ្សារ​ហ៊ុន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិតជា​នៅមានកម្រិត ហេតុនេះ​ការមិន​យល់ដឹង​ស៊ីជម្រៅ​ពី​វិស័យនេះ នឹងធ្វើ​ឲ្យ​មាន​ហានិភ័យ​ក្នុងការ​វិនិយោគ។

គេហទំព័រ Cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូម​លើកយក​មូលដ្ឋានសំខាន់ៗមួយចំនួន ដើម្បី​លោក អ្នកសិក្សា​ស្វែងយល់ ដើម្បី​ធ្វើជា​មួលដ្ឋាន​នៃ​ការសម្រេចចិត្ត​របស់ខ្លួន។

ការពិត​នៃ​ទីផ្សារ​ថ្មី​នេះ គឺ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ការធ្វើការងារ​មាន​លក្ខណៈ​មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ ដែល​ទាមទារ​ឲ្យ​លោក អ្នកដឹង​ពីរ​ចនាស​ម្ព័​ន្ឋ​របស់​ស្ថាប័ន​នេះ​ដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– លក្ខណៈ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា៖ មានច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាច្រើន ដែល​បង្កើតឡើង​សម្រាប់​ការគ្រប់គ្រង និង​ដំណើរការ​នៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា។ វិនិយោគិន​គួរ​ចំណាយពេល​ស្វែងយល់​តែ​បទ​ប្ប​ញ្ញ​តិ្ត​ណា ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ដូចជា របៀប​ដំណើរការ​ទីផ្សារ ម៉ោង​បើក​និង​បិទ​ផ្សារ លក្ខណៈ​នៃ​ការជួញដូរ ទង្វើ​ហាមឃាត់​ក្នុងការ​ជួញដូរ ។ល។ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ទាំងនេះ វិនិយោគិន​ក៏​អាច​ទៅ​ពិគ្រោះ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ​ដែល​ខ្លួន​ជ្រើសរើស​ផងដែរ។

– គោលការណ៍​គ្រឹះ​មួយចំនួន​នៃ​សេដ្ឋកិច្ច និង​ដំណើរការ​អាជីវកម្ម៖ ការទិញ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​មួយ គឺ​ដូចគ្នា​ទៅនឹង​ការចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ទូទៅ​ដែរ។ ដូច្នេះ ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់ (បើទោះបីជា​មិនបាន​គ្រប់គ្រង អាជីវកម្ម​នោះ​ដោយផ្ទាល់​ក៏ដោយ) វិនិយោគិន​គួរ​មានចំណេះដឹង ឬ​បទពិសោធន៍​ខ្លះ​ទាក់ទង នឹង​ការគ្រប់គ្រង​ឬ​ដំណើរការ​អាជីវកម្ម​ទូទៅ ស្គាល់​អំពី​មូលដ្ឋានគ្រឹះ​នៃ​គណនេយ្យ ព្រមទាំង​គោលការណ៍​គ្រឹះ​មួយចំនួន​នៃ​សេដ្ឋកិច្ច ដូចជា​ទំនាក់ទំនង​រវាង​តម្រូវការ ផ្គត់ផ្គង់ និង​ថ្លៃ ជាដើម។

– ស្គាល់​ចរិតលក្ខណៈ​របស់​ទីផ្សារ​ភាគហ៊ុន៖ វិនិយោគិន​គួរស្វែងយល់​អំពី​ប្រវត្តិ​ឡើង​ចុះ​នៃ​ផ្សារ​ហ៊ុន អំពី​ចរិតលក្ខណៈ​របស់​ផ្សារ​ហ៊ុន ដែល​អាចមាន​ការប្រែប្រួល​ខ្លាំង​និង​រហ័ស អំពី​កត្តាផ្សេងៗដែល​អាចធ្វើឱ្យ​ផ្សារ​នេះ​ប្រែប្រួល​ខ្លាំង(volatile) ជាដើម។

– ស្គាល់​ខ្លួនឯង៖ សំដៅ​ដល់​ការដឹង​និង​ត្រៀម​ធនធាន​ដែល​ខ្លួន​មាន ព្រមទាំង​ស្គាល់​បុគ្គលិកលក្ខណៈ​របស់ខ្លួន​ឯង (style) មុននឹង​ចូលប្រឡូក​ក្នុងការ​វិនិយោគ។ ដួ​ច្នេះ វិនិយោគិន​គួរ៖

  • វិនិយោគ​តែ​ជាមួយ​លុយ​ដែល​ខ្លួនឯង អាច​ទទួលយក​ការខាតបង់​បាន។ លុយ​នោះ​ទៀតសោត គួរតែ​ជា​លុយ​ដែល​អាច​កប់​ទុក ក្នុងការ​វិនិយោគ​រយៈ​ពេល​វែង(អប្បបរមា​បី​ឆ្នាំ ឬ​យក​ល្អ​ប្រាំ​ឆ្នាំ​ឡើង)។
  • ត្រៀម​ពេលវេលា​មួយចំនួន (ក្នុង​មួយ​សប្តាហ៍) ដើម្បី​សិក្សា​ឬ​តាមដាន​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ដែល​ខ្លួន​ចង់​វិនិយោគ​ជាមួយ ព្រមទាំង​ព័ត៌មាន​ដទៃទៀត ដែល​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និង​ភាគហ៊ុន​នោះ។
  • ស្គាល់​ពី​ភាពរហ័សរហួន​ក្នុងការ​សម្រេចចិត្ត និង​សមត្ថភាព​កេងចំណេញ ពី​បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន​របស់ខ្លួន ប្រសិនបើ​វិនិយោគិន​នោះ មិនមាន​បំណង​ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​ចុះបញ្ជី​ណាមួយ​យូរអង្វែង ។ល។

ដើម្បី​អាច​ទទួលបាន​ចំណេះដឹង​ទាំងនេះ និង​កាន់តែ​ពេញលេញ វិនិយោគិន​គួរ​អាន​ឱ្យបាន​ច្រើន ពិគ្រោះ​ជាមួយ​អ្នកមាន​បទពិសោធន៍​ក្នុង​វិស័យនេះ ហើយ​និង​ត្រូវការ​ពេលវេលា​សមស្រប​មួយ ទម្រាំ​មាន​មូលដ្ឋាន​ចំណេះដឹង​មួយ​សមល្មម មុននឹង​អាច​ចូលប្រឡូក​ក្នុងការ​វិនិយោគ​ភាគហ៊ុន​ប្រកបដោយ​ទំនុកចិត្ត៕ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here