ផ្សារមូលបត្រកម្ពុជាមានមហិច្ឆតាជំរុញការជួញដូរឱ្យបានដល់១០០លានដុល្លារអាមេរិកក្នុងមួយថ្ងៃ

 ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្សារមូលបត្រកម្ពុជាទទួលការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុកទាំងម្ចាស់ក្រុមហ៊ុន និងអតិថិជន ដែលជាវិនិយោគលើវិស័យ មូលបត្រក្នុងប្រទេ​សកម្ពុជា។

ទន្ទឹមនឹងកំណើននេះដែរ ផ្សារមូលបត្រកម្ពុជា ក៏មានមហិច្ឆិកាជំរុញ  ឱ្យការជួញដូរ ឡើងដល់១០០លានដុល្លារអាមេរិក ក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ ២០៣០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានថ្លែងនៅក្នុងពិថីសម្ពោធ ក្រុមហ៊ុនមូលបត្រកាលពីពេលថ្មីៗនេះឱ្យដឹងថា  គិតត្រឹមដើមខែកុម្ភៈ ២០២៣នេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន១៨ហើយបានចុះបញ្ជី ដែល៩បានចុះបញ្ជីជាភាគហ៊ុន និង៩ផ្សេងទៀតបានចុះបញ្ជាសញ្ញាបណ្ណ។ ក្រុមហ៊ុនទាំង១៨នេះបានប្រមូលទុនពីទីផ្សារ ប្រមានជាង៣១៧លានដុល្លារអាមេរិក ។

លោកបន្តថា តាមរយៈកំណើនក្រុមហ៊ុនចុះបញ្ជី នៅក្នុងផ្សារមូលបត្រកម្ពុជា បានធ្វើឱ្យទំហំជួញដូរភាគហ៊ុន នៅក្នុងផ្សារមូលបត្របានកើនឡើងពីប្រមាណ១៥,០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០១៧ដល់ជាង៥០ម៉ឺនដុល្លារអាមេរិក ជាមធ្យមក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ។

លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា ការដាក់ឱ្យដំណើរការទីផ្សារមូលបត្រ ត្រូវបានឆ្លងកាត់នូវការរៀបចំ ក្នុងការគិតគូរយ៉ាងល្អិតល្អន់ ប្រកបដោយការធ្វើពិចារណកម្មច្បាស់លាស់ ផ្អែកលើការខិតខំប្រឹងប្រែង របស់តួអង្គទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here