ខេត្តចំនួន៨ស្រូបទាញភ្ញៀវទេសចរណ៍៦០ម៉ឺននាក់នៅចុងសប្តាហ៍ នៃខែមករា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សប្ដាហ៍ចុងខែមករា ទូទាំងប្រទេសទទួលបានភ្ញៀវ ៦០ម៉ឺននាក់ ដែលបានទៅទស្សនានៅខេត្តសំខាន់ៗចំនួន៨ ដែលជាមូលដ្ឋានទាក់ទាញទេសចរណ៍។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានបង្ហាញនាព្រឹកថ្ងៃទី៣១ មករានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

* ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់

* ខេត្តកំពត ៦៥,៧៨៧នាក់

* ខេត្តបាត់ដំបង ៦១,៧៣៧នាក់

* ខេត្តសៀមរាប ៤៧,៦៧៦នាក់

* ខេត្តកំពង់ចាម ៤២,០៤០នាក់

* រាជធានីភ្នំពេញ ៣៩,០៧២នាក់

* ខេត្តប៉ៃលិន ៣៣,០៦៥នាក់

* ខេត្តកែប ៣២,៧៤៦នាក់។

ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃ ចុងក្រោ​យនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុប្រមាណ១លាននាក់។

ជាមួយការបន្តកើនឡើង នៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិ ក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជ​មាន ជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។

ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាត ឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូង មកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here