សហរដ្ឋ​មេ​រិ​ក​ផ្តល់ជំនួយ​ចំនួន​ជិត ៣,៥ ពាន់​លាន​ដុល្លារ ដើម្បី​ចូលរួម​ការអភិវឌ្ឍ​នៅ​តំបន់​ទន្លេមេគង្គ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ​ រដ្ឋាភិបាល​សហ​រដ្ឋ​មេ​រិ​ក បានផ្តល់​ជំនួយ​ចំនួន​ជិត៣,៥ ពាន់​លាន​ដុល្លារ ជួយ​ដល់​តំបន់​ទន្លេមេគង្គ ដើម្បី​ជាការ​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​តំបន់​ទន្លេមេគង្គ និង​ការប្តេជ្ញាចិត្ត​របស់​អាមេរិក ចំពោះ​ដៃគូ​នៅ​តំបន់​ទន្លេមេគង្គ។

ថ្លែង​នៅក្នុង​សន្និសីទ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ស្តីពី ការពង្រឹង​អភិបាលកិច្ច​ទន្លេ​ហូរ​ឆ្លងកាត់​ព្រំដែន​កាលពី​សប្តាហ៍​មុន លោក David R. Stilwell ឧបការី​រដ្ឋមន្ត្រី​រប​ស់​សហរដ្ឋអាមេរិក បាន​លើកឡើងថា ភាពជា​ដៃគូ​របស់​សហរដ្ឋ​មេ​រិ​ក ជាមួយ​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​សហរដ្ឋអាមេរិក​បាន​បង្កើត​គម្រោង​គំនិត​ផ្តួចផ្តើម​ស្តីពី​តំបន់​មេគង្គ​ក្រោម នៅ​ឆ្នាំ ២០០៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថា “វា​ជា​សំណាងល្អ​មួយ ដែល​យើង​អាច​ប្រជុំគ្នា​បាន បើទោះបីជា​យើង​មិនអាច​ជួបគ្នា​ទល់មុខ​ក្តី ពីព្រោះ​ទន្លេមេគង្គ​មាន​សារៈសំខាន់​សម្រាប់​យើងទាំងអស់គ្នា” ។

លោក​បាន​បន្តថា នៅក្នុង​រយៈពេល១១ឆ្នាំ​មកនេះ រដ្ឋាភិបាល​សហរដ្ឋ​មេ​រិ​ក​បានផ្តល់​ថវិកា​ចំនួន​ជិត៣,៥ពាន់​លាន​ដុល្លារ ជា​ជំនួយ​បរទេស ជួយ​ដល់​តំបន់​ទន្លេមេគង្គ រួម​នឹង​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ទៀត ជា​ហិរញ្ញប្បទាន​ផ្លូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​មេ​រិ​ក និង​ការវិនិយោគ​នៃ​វិស័យ​ឯកជន​អាមេរិក។

ឆ្នាំនេះ មានការ​ពង្រីក​បន្តទៀត ជាមួយនឹង​ការសម្ពោធ កាលពី​ខែ​មុន នូវ​គម្រោង ភាពជា​ដៃគូ​រវាង​សហរដ្ឋ​មេ​រិ​ក និង​តំបន់​ទន្លេមេគង្គ។

លោក Stilwell មានប្រសាសន៍ថា “នៅពេលនេះ កិច្ចសហការ​របស់​យើង​ធំ មាន​ភាព​ជ្រាលជ្រៅ និង​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ច្រើនជាង​មុន ហើយ​មាន​ធនធាន​ច្រើនជាង​មុន ដែលជា​ការឆ្លុះបញ្ចាំង ពី​សារៈសំខាន់​នៃ​តំបន់​ទន្លេមេគង្គ និង​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ដៃគូ​នៅ​តំបន់​ទន្លេមេគង្គ” ។

គម្រោង​នៃ​ភាពជា​ដៃគូ មេគង្គ សហរដ្ឋអាមេរិក ផ្តល់​កិច្ចសហប្រតិបត្តិការ​ស្តីពី​អភិបាលកិច្ច តាម​ដង​ទន្លេ​ដែល​ហូរ​ឆ្លង​ព្រំដែន ជា​បញ្ហា​ចំពោះមុខ។ ហើយ​វា​ធ្វើឡើង​ក្នុងពេល​សំខាន់។

លោក​បាន​ថ្លែង​ទៀតថា“បញ្ហា​ប្រឈម​ក្នុង​តំបន់ ទាក់ទង​នឹង​ធនធានទឹក​រួមគ្នា​មាន​កាន់តែ​ធំ​ឡើង ចាប់តាំងពី​ពេលដែល​លោក Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បានប្រកាស​ពី​បំណង​របស់​យើង ក្នុង​ការរៀបចំ​សន្និសីទ​នេះ នៅក្នុង​ឆ្នាំ ២០១។ នៅពេលនោះ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​កង្វល់​ច្រើន លើ​និន្នាការ​ដ៏​គួរ​ឲ្យ​បារម្ភ។ ពេលនេះ យើង​ប្រឈម​នឹង​វិបត្តិ​នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here